ជនសង្ស័យ ២នាក់ ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ ១គ្រឿង ម៉ាក iPhone 6 ពី​នារី​វ័យក្មេង​ម្នាក់​បានសម្រេច តែ​គេច​មិន​ផុត

  • 2018-01-17 12:52:15
  • Views 47

Shares

ភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ តាមបណ្ដោយផ្លូវលេខ៤៣០ កែងផ្លូវលេខ៤៥០ ស្ថិតក្នុងសង្កាត់ទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ជនសង្ស័យ ១.ឈ្មោះ ជា លីហុង ភេទប្រុស អាយុ ១៩ឆ្នាំ ស្នាក់នៅសំណង់១២ និង ២.ឈ្មោះ ប៊ុន បញ្ញា អាយុ ១៧ឆ្នាំ ស្នាក់នៅសំណង់១២ ។ ចំណែកនារីជនរងគ្រោះមានឈ្មោះ លី សាលីន ចាន់សុមនា អាយុ ១៦ឆ្នាំ សិស្សថ្នាក់ទី១០ សាលាវិចិត្រសិល្បៈ ។

26733775_410566556042144_5500314588947442413_n

មុនពេលកើតហេតុនាងទើបតែចេញមកពីសាលាវិចិត្រសិល្បៈ ខណៈពេលកំពុងជិះម៉ូតូ ហើយបាននិយាយទូរស័ព្ទដៃតាមដងផ្លូវ ស្រាប់តែលេចមុខជនសង្ស័យ ២នាក់ ជិះម៉ូតូ ១គ្រឿង ម៉ាកហុងដាc125 ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BK-3056 បានធ្វើសកម្មភាពឆក់ទូរសព្ទដៃទៅបានសម្រេច និងបានជិះរត់គេចខ្លួន ភ្លាមៗនោះ នាងបានស្រែកឆោឡោ ធ្វើឲ្យជនសង្ស័យភ័យ ក៏ជិះទៅប៉ះជាមួយរថយន្ត ១គ្រឿង បណ្តាលឲ្យដួលម៉ូតូទើបត្រូវប្រជាពលរដ្ឋចាប់ខ្លួនបានទាំង ២នាក់ និងប្រគល់ឲ្យសមត្ថកិច្ចមូលដ្ឋាន បញ្ជូនមកកាន់ប៉ុស្តិ៍រដ្ឋបាលទួលទំពូង២ ដើម្បីសាកសួរបន្ត ចំណែកជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹង ៕

26814901_410566552708811_153901058194502284_n
26804331_410566559375477_4213582125552369705_n
Loading...
Loading...