ស្រី​ស្អាតអើយ មិនគួរសោះ​

  • 2018-01-17 12:48:31
  • Views 200

Shares

រាជធានីភ្នំពេញ ៖ ស្រីស្អាត២នាក់ធ្វើសកម្មភាពជួញដូរគ្រឿងញៀន ហើយត្រូវបានកម្លាំងនគរបាលខណ្ឌដង្កោឃាត់ខ្លួន និងឆែកឆេរឃើញនៅក្នុងបន្ទប់ជួលរបស់នាងមានថ្នាំញៀចំនួន១១កញ្ចប់តូចផងដែរ ។ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង០៤ និង៣០ទៀបភ្លឺថ្ងៃទី១៧ មករា ស្ថិតនៅតាមផ្លូវលំ ក្នុងភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

26733436_1680811185315475_5486334559811630228_n

បើតាមនគរបាលឱ្យដឹងថា ស្រីស្អាតទាំង២នាក់នោះម្នាក់ឈ្មោះមុំ សុខចន្ថា អាយុ២៨ឆ្នាំនិងម្នាក់ទៀតឈ្មោះសៅ បុប្ផា អាយុ១៨ឆ្នាំ ស្នាក់នៅជាមួយគ្នា ក្នុងភូមិកើតហេតុខាងលើនោះ ។ ពួកនាងគឺមានរូបរាងស្រស់ស្អា តមិនចាញ់តារាប៉ុន្មានទេ ហើយបើមិនចាប់អារម្មណ៍ទេ ប្រាកដជាមិនបានដឹងថា ពួកនាងមានមុខរបរជាអ្នកជួញដូរគ្រឿងញៀនឡើយ ។

26814864_1680811195315474_3812598795440263271_n

ប្រភពដដែលបន្តទៀតថា នៅមុនពេលចាប់ខ្លួនកម្លាំងនគរបាលប៉ុស្ដិ៍ព្រែកកំពឹស បានសហការជាមួយកម្លាំងនគរបាលខណ្ឌដង្កោ ក្រោមការដឹកនាំនិងបញ្ជាដោយលោកវរសេនីយ៍ឯកជឹម ស៊ីថា អធិការនគរបាលខណ្ឌ បានចុះល្បាតពួនស្ទាក់បទល្មើសនិងធ្វើការស្រាវជ្រាវរកមុខសញ្ញាប្រព្រឹត្តល្មើសផ្សេងៗទៀតនៅក្នុងមូលដ្ឋាន ។ ខណៈនោះ ក៏បានកណត់បានមុខសញ្ញាស្ត្រីជួញដូរគ្រឿងញៀនទាំង២នាក់ខាងលើនោះ ទើបកម្លាំងចុះទៅពួនស្ទាក់ចាប់ខ្លួនបានក្នុងខណៈពរលដែលពួកនាងកំពុងស្ថិតនៅតាមផ្លូវ ៕

26239321_1680811188648808_1481351660952191164_n
26840920_1680811191982141_3333733498286938766_o
Loading...
Loading...
Recently Posts