អ៊ី​យ៉ា​! តំបន់​ផាប់​ស្ទ្រី​ត​១​យប់​មនុស្ស​១​ម៉ឺន​នាក់

  • 2018-01-17 12:45:29
  • Views 193

Shares

ខេត្តសៀមរាប ៖ អាជ្ញាធរបានសម្រេចបញ្ឈប់ការចូលយានជំនិះគ្រប់ប្រភេទក្នុងផាប់ស្ទ្រីត ដែលជា តំបន់កន្លែងកម្សាន្តពេលរាត្រីដ៏សំខាន់របស់ខេត្តសៀមរាបដែលអ្នកទេសចរណ៍គ្រប់ជាតិសាសន៍ចូលមកក្នុងមួយយប់ៗមានអ្នកទេសចរណ៍មិនក្រោម១ម៉ឺននាក់ បន្ទាប់ពីពួកគេមកពីទស្សនាតាមប្រាង្គ ប្រាសាទបុរាណនានា និងរមណីយដ្ឋានធម្មជាតិ នៅពេលថ្ងៃរួចមក ហើយតំបន់នេះដោយមានសភាពចង្អៀតទៀតផងនោះទើបអាជ្ញាធរបានរៀបចំណតសម្រាប់ទុកចតយានជំនិះគ្រប់ប្រភេទចំនួនបីកន្លែងផ្សេងទៀតនៅក្បែរផាប់ស្ទ្រីតនោះផងដែរ ។

26904229_1680813968648530_1969832198222975267_n

លោកឧត្តមសេនីយ៍ត្រី ស៊ន់ ចំណាន ស្នងការរងទទួលផែនសណ្ឋាប់ធ្នាប់នៃស្នងការនគរបាលខេត្តសៀមរាបបានឱ្យដឹងថា ដើម្បីបង្កភាពងាយស្រួលដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិដែលដើរកម្សាន្តពេលរាត្រីនៅតំបន់ផាប់ស្ទ្រីតនេះ គឺអាជ្ញាធរបានចាប់ផ្តើមរៀបចំសណ្ឋាប់ធ្នាប់នៅតំបន់នោះ ឱ្យកាន់តែមានភាពល្អប្រសើរ ដោយបានកំណត់មិនឱ្យយានជំនះគ្រប់ប្រភេទចូល តំបន់នេះចាប់ពីម៉ោង៥ល្ងាចដល់ម៉ោង២ទាបភ្លឺ និងបានរៀបចំឱ្យមានចំណតចំនួន៣កន្លែង នៅជិតតំបន់នេះសម្រាប់ចតឱ្យមានរបៀបរៀបរយផងដែរ ។

26815456_1680813961981864_7522251716873127195_n

លោកបានបន្តថា សម្រាប់ប្រជាពលរដ្ឋដែលប្រកបរបរទទួលទានតាមរទេះរុញ គឺអាជ្ញាធរបានរៀបចំឱ្យលក់នៅតាមដងផ្លូវមាត់ស្ទឹងទាំងអស់ ដោយមានលក្ខណៈស្មើភាពគ្នា និងមានរបៀបរៀបរយ ។ ការរៀបចំសណ្ឋាប់ធ្នាប់លើកនេះ គឺមានការតឹងរឹងជាងមុន ព្រោះមានសមត្ថកិច្ចចម្រុះដូចជា នគរបាលសណ្ឋាប់ធ្នាប់ នគរបាលចរាចរណ៍ កងរាជអាវុធហត្ថ ក្រុង-ខេត្ត អាជ្ញាធរក្រុង និងអាជ្ញាធរខេត្ត ជាអ្នកត្រួតពិនិត្យពីលើជាប្រចាំផងដែរ ។

26804448_1680813978648529_5640955271395860054_n

លោក ខាត់ នាង ជាអ្នករត់ម៉ូតូកង់បីនៅតំបន់ផាប់ស្ទ្រិតនេះក៏បានសម្តែងការគាំទ្រចំពោះអាជ្ញាធរ និងសមត្ថកិច្ចដែលបានរៀបចំសណ្ឋាប់ធ្នាប់នៅតំបន់នេះ ហើយជាមួយចំណាត់ការលើកដំបូងផងដែរ ។ លោកបញ្ជាក់ថា តំបន់ផាប់ស្ទ្រីតមានភ្ញៀវប្រុស-ស្រី ចម្រុះជាតិសាសន៍ សម្រុកចូលមកសប្បាយៗក្នុង១យប់មិនក្រោមពី១ម៉ឺននាក់ឡើយ ។ អញ្ចឹងទេទាំងរូបលោក រួមនឹងអ្នកប្រកបមុខរបរពេលយប់ក្នុងតំបន់នេះក៏បានសាទរចំពោះការរៀបចំរួមនឹងការហាមឃាត់រាល់យានជំនិះគ្រប់ប្រភេទ ដើម្បីកុំឱ្យចូលមកក្នុងតំបន់ផាប់ស្ទ្រីតនេះផងដែរ ៕

26731329_1680813971981863_7956030079651690521_n
Loading...
Loading...
Recently Posts