រថយន្តថៃបើកបុកជាមួយរថយន្តចិនខេត្តព្រះសីហនុ រងការខូចខាតយ៉ាងដំណំ

  • 2017-09-17 00:16:58
  • Views 167

Shares

ខេត្តព្រះសីហនុ៖ កាលពីវេលាម៉ោង ១១និង៥៥នាទី ថ្ងៃទី១៦ កញ្ញា ២០១៧ រវាងរថយន្ត២គ្រឿងបុកគ្នាខ្លាំង ស្ថិតនៅផ្លូវជាតិលេខ4 ចន្លោះគីឡូម៉ែត្រ165-166 នៅភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

1505607200660

ក្នុងហេតុការណ៍ខាងលើ ជនបង្កមានឈ្មោះ Panipa Matha ភេទស្រី អាយុ៤៣ ឆ្នាំ ជនជាតិថៃ បើកបររថយន្តម៉ាក COROLLA ពណ៌ ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ2O-9115 ចេញពីខេត្តព្រះសីហនុ ទៅភ្នំពេញ ស្រាប់តែដល់ចំណុចកើតហេតុ ក៏បានរ៉េចង្កូតទៅបុកនឹងរថយន្ត1គ្រឿងម៉ាក HYUNDAI ពណ៌ស ពាក់ស្លាក លេខភ្នំពេញ 2Z-1127 បើកបរដោយជនជាតិចិន ឈ្មោះ Weiyi Huang Xiang ភេទប្រុស អាយុ ៤០ ឆ្នាំ ជនជាតិចិន ក្នុងទិសដៅបញ្ជ្រាស់ទិសគ្នា បណ្តាលអោយរងការខូចខាតទាំងសង់ខាង។

FB_IMG_1505607154507

បច្ចុប្បន្ន រថយន្តទាំងពីរគ្រឿង ត្រូវបានសមត្ថកិច្ច បានយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីរង់ចាំការដោះស្រាយ៕

FB_IMG_1505607151395
FB_IMG_1505607156547
Loading...
Loading...