ម៉ូតូ២គ្រឿងបុកគ្នាដួលត្រូវរថយន្តកូរ៉ូឡាទៅដល់កិនរងរបួសធ្ងន់២នាក់

  • 2018-01-17 12:41:50
  • Views 61

Shares

រាជធានីភ្នំពេញ ៖ មនុស្សចំនួន២នាក់បានរងរបួសធ្ងន់ធ្ងរ និងត្រូវបានរថយន្តសង្គ្រោះដឹកទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ភ្លាមៗ ចំណែក២នាក់ទៀតរងរបួសស្រាល ខណៈដែលជនរងគ្រោះទាំងនោះជិះម៉ូតូម៉ាកហុងដាឌ្រីម២គ្រឿងផ្សេងគ្នាក្នុងទិសដៅស្របគ្នាហើយបានបុកគ្នាពីក្រោយបណ្ដាលឲ្យដួលបោកទៅលើថ្នល់ពេញទំហឹង និងខ្ទាតចូលក្រោមកង់រថយន្តកូរ៉ូឡា១គ្រឿងកិនបណ្ដាលឲ្យរងរបួសបាក់ជើង២នាក់តែម្ដង ។ ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរនេះបានកើតឡើងកាលពីវេលាម៉ោង៧នឹង៣០នាទីព្រឹក ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៣នៅក្នុងភូមិព្រៃព្រីងខាងត្បូង១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ។

26733917_1680859921977268_1137993171100667427_n

យុវជនរងគ្រោះដែលរងរបួសធ្ងន់ទាំង២នាក់នោះម៉ូតូ១គ្រឿងទៀតម៉ាកហុងដាឌ្រីមសេ១១០(អាសង់ប៊ិច) ពណ៏ខ្មៅពាក់ស្លាកលេខ ភ្នំពេញ ១BF-៩៩០៩ ហើយម្នាក់ឈ្មោះ ហម ឆាយ អាយុ១៧ឆ្នាំ រងរបួសបាក់ជើងស្តាំ និងម្នាក់ទៀតឈ្មោះ ហម ហាវ អាយុ១៨ឆ្នាំ បានរងរបួសបាក់ជើងទាំងខាងឆ្វេង និងខាងស្ដាំតែម្ដងហើយអ្នកទាំង២នាក់នេះត្រូវជាបងប្អូននឹងគ្នា មានទីលំនៅក្នុងភូមិស្កូវ ឃុំជើងគួន ស្រុកសំរោង ខេត្តតាកែវ ។ ដោយឡែកភាគីម្ខាងទៀត ជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៧ ពណ៏ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១GN-៨៧៥៨ បើកបរដោយបុរសម្នាក់មានឌុបកូនប្រុសម្នាក់ផងបានរងរបួសស្រាល អ្នកទាំង២នាក់នេះមានទីលំនៅក្នុងភូមិព្រៃស្ពឺ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ។ ចំណែករថយន្តកូរ៉ូឡាបានបើករត់គេចខ្លួនបាត់ស្រមោល ។

26733568_1680859901977270_1394902144696292353_n

តាមប្រភពព័ត៌កានបានឲ្យដឹងថា នៅមុនពេលកើតហេតុរថយន្តទាំងពីរគ្រឿងបានបើកបរធ្វើដំណើរស្របគ្នាពីទិសខាងត្បូងទៅជើងដោយម៉ូតូហុងដាឌ្រីមសេ១២៥ បើកបរដោយបុសម្នាក់ដឹកកូនប្រុសពីក្រោយផង បើកបរខាងមុខរីឯម៉ូតូហុងដាឌ្រីមសេ១២៥បើកបរតាមពីក្រោយក្នុងល្បឿនលឿនដែរ ។ លុះពេកទៅដល់ត្រង់ចំណុចកើតហេតុបានជែងរថយន្តនៅខាងមុខ ប៉ុន្តែជែងមិនផុតក៏បានជ្រុលទៅបុកម៉ូតូហុងដាឌ្រីមសេ១២៥ពីក្រោយ បណ្ដាលឲ្យខ្ទាតយុវជនដែលជនទាំង២នាក់នោះទៅកណ្ដាលផ្លូវ ។ ស្របពេលនោះមានរថយន្តកូរ៉ូឡា១គ្រឿងបើកបរក្នុងទិសដៅបញ្ច្រាសគ្នាបានទៅដល់ល្មមក៏បានកិនបណ្ដាលឲ្យបាក់ជើងទាំង២នាក់តែម្ដងដោយម្នាក់បាក់ជើងម្ខាង និងម្នាក់ទៀតបាក់ជើងទាំង២ និងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យព្រះកុសុមៈដើម្បីសង្គ្រោះបន្ទាន់ ។

26239486_1680859905310603_8629835814292404795_n

ពេលនោះរថយន្តកូរ៉ូឡាមិនបានឈប់ទេបានបើករត់គេចទៅបាត់ស្រមោល ចំណែកភាគីម្ខាងទៀតដែលជិះម៉ូតូហុងដាឌ្រីមសេ១២៥ ២នាក់ឪពុកនិងកូនរងរបួសស្រាល ហើយម៉ូតូទាំង២គ្រឿងបានរងការខូចខាតដូចគ្នា បន្ទាប់មកនគរបាលចរាចរខណ្ឌពោធិ៍សែនជ័យបានចុះវាស់វែង និងនាំយកម៉ូតូទៅរក្សាទុករង់ចាំការដោះស្រាយគ្នានៅពេលក្រោយ ៕

26908091_1680859915310602_6510066415852804789_n
Loading...
Loading...