ម្នាក់​ៗ​ភ័យ​ឡើង​ប្រហោង​ពោះ​អស់ហើយ

  • 2018-01-17 12:38:46
  • Views 97

Shares

រាជធានីភ្នំពេញ ៖ កម្មករ-កម្មការិនីរោងចក្រកាត់ដេរឃ្យូអឹមអាយ រាប់រយនាក់បាននាំគ្នារត់ចេញក្រៅទាំងភិតភ័យ បន្ទាប់ពីមានការទុស្សេចរន្តអគ្គិសនី បណ្ដាលឲ្យឆាបឆេះកាប៊ីនភ្លើងនៅក្នុងរោងចក្រ ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង១០និង៤០នាទីព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ នៅក្នុងរោងចក្រកាត់ដេរ ឃ្យូ អឹម អាយ ដែលមានទីតាំងស្ថិតនៅក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

26904028_1680869441976316_2214130456393056003_n

ព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ខណៈពេលដែលកម្មករ- កម្មការិនីកំពុងធ្វើការនៅក្នុងរោងចក្រសុខៗ និងស្ទើរតែជិតដល់ម៉ោងសម្រាកចេញហូបបាយថ្ងៃត្រង់ទៅហើយនោះ ស្រាប់តែកើតមានការទុស្សេចរន្តអគ្គិសនីឡើងតែម្ដង ។ ពេលនោះបានបង្កឲ្យក្លាយទៅជាអណ្ដាតភ្លើងឆាបឆេះព្រមទាំងឆេះរាលដល់កម្ទេចក្រណាត់ដែលស្ថិតនៅជិតនោះថែមទៀត ទើបធ្វើឲ្យមានការភ្ញាក់ផ្អើលឆោឡោ ហើយដោយមានការភ័យខ្លាចកម្មករ-កម្មការិនីបាននាំគ្នារត់ចេញក្រៅ យ៉ាងប្រសេចប្រសាច ។

26814896_1680869438642983_4275502575443994565_n

ប្រភពដដែលបានបន្តទៀតថា ខណៈនោះកម្លាំងសមត្ថកិច្ច និងអាជ្ញាធរខណ្ឌពោធិ៍សែនជ័យបានត្រៀមរថយន្តពន្លត់អគ្គិភ័យចេញ ទៅអន្តរាគមន៍បាញ់ទឹកពន្លត់ដែរ ហើយខាងក្រុមបុគ្គលិករោងចក្របាននាំគ្នាយកបំពង់ពន្លត់អគ្គិភ័យទៅបាញ់ព្រមទាំងដងទឹកជះ ទើបភ្លើងរលត់ទៅវិញ ។

26731587_1680869448642982_4463019563010618883_n

ម្យ៉ាងទៀតដោយសារតែនៅពេលនោះមានការភ្ញាក់ផ្អើល និងមានការជ្រួលច្របល់ខ្លាំងនោះ ទើបថៅកែរោងចក្រសម្រេចឲ្យកម្មករសម្រាក និងបានបិទទ្វារជាបណ្ដោះអាសន្នសិន ចំណែកការខូចខាតមិនមានច្រើននោះឡើយ ៕

Loading...
Loading...