ឃាត់ខ្លួន​បុរស​អ្នករត់​រ៉ឺម៉ក​កង់​បី​ម្នាក់ បន្ទាប់ពី​ឆែកឆេរ​រកឃើញ​កញ្ឆា​ក្រៀម​ជាច្រើន

  • 2018-01-17 01:35:43
  • Views 61

Shares

ភ្នំពេញៈ  កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨ នៅចំណុចផ្លូវព្រះស៊ីសុវត្ថិ កែងផ្លូវលេខ១៧៨ ស្ថិតក្មុងភូមិ២ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងសហប៉ុស្តិ៍ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន(កញ្ឆា)។ ជនសង្ស័យមានឈ្មោះ ពៅ សុជាតិ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបររត់រ៉ឺម៉កកង់បី មានទីលំនៅមិនពិតប្រាកដ។

ចំណែកវត្ថុតាង ដែលសមត្ថកិច្ចចាប់យក រួមមាន រុក្ខជាតិក្រៀមពណ៌បៃតង (កញ្ឆា) ចំនួន៤កញ្ចប់ បារីមានរុក្ខជាតិពណ៌បៃតងខាងក្នុង (កញ្ឆា) ចំនួន១២ដើម ទូរស័ព្ទដៃ១គ្រឿង ថង់ផ្លាស្ទិច១ លុយ២ដុល្លារ និងរ៉ឺម៉កកង់បី ពណ៌ក្រហម គ្មានស្លាកលេខ ចំនួន១គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យ កំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី បញ្ជូនបន្តទៅតុលាការចាត់ការតាមច្បាប់៕

321026802
321026803
Loading...
Loading...