ប្រជា​កសិករ​ដាំដំឡូង​មី​សប្បាយចិត្ត ព្រោះ​លក់​បាន​តម្លៃ​ថ្លៃ​ជាង​ឆ្នាំ​មុខ

  • 2018-01-17 01:33:13
  • Views 200

Shares

ខេត្តរតនគិរី ៖ ប្រជាកសិករដាំដំឡូងមីមានការសប្បាយចិត្ត លក់បានតម្លៃខ្ពស់ជាងឆ្នាំកន្លងទៅ ប្រជាកសិករនៅខេត្តរតនគិរីកំពុងតែប្រមូលផលដំឡូងមីស្ងួតទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ បានឲ្យអ្នកសារព័ត៌មានដឹងថា ការនាំចេញដំឡូងមីស្ងួតនេះយកទៅលក់នៅប្រទេសវៀតណាមបានក្នុង១គីឡូក្រាម ៦៨០ទៅ៧០០រៀល ខុសពីឆ្នាំ២០១៦-២០១៧ តម្លៃទីផ្សារវៀតណាម៤១០រៀល។

26731738_1680089965387597_1090137635804018400_n

តាមប្រភពព័ត៌មានពីក្រុមឈ្មួញកណ្តាលទិញដំឡូងមីស្ងួតសព្វថ្ងៃក្នុងខេត្តជាច្រើនអ្នក បានឲ្យដឹងដូចគ្នាៗថា ការប្រមូលទិញដំឡូងមីក្នុងស្រុកតម្លៃ៦០០-៦២០រៀលក្នុង១គីឡូក្រាមនោះ ដោយមានទីផ្សារនៅក្រៅប្រទេសដំឡូងមីស្ងួតមានតម្លៃខ្ពស់ ធ្វើឲ្យពួកគាត់មានការសប្បាយចិត្ត និងមានជីវភាពធូរធាជាងមុន ដោយឡែកគាត់បានត្អូញត្អែរថា ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ដោយសមត្ថកិច្ចវៀតណាមមានការកៀបសង្កត់យកក្បាលឡានប្រភេទយីឌុបមួយគ្រឿង៤,៤០០០រៀល ពេលចេញមកវិញយក្បាលឡានក្នុង១ឡាន៤,៤០០០រៀលទៀត សរុប៨,៨០០០រៀល ហើយក្នុង១ថ្ងៃៗមិនក្រោមពី២០ឡាន (យីឌុប) នោះទេ ដែលចូលទៅតាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ។ ក្រុមឈ្មួញកណ្តាលទិញដំឡូងមីស្ងួតខេត្តរតនគិរីមួយចំនួនទៀត បានបង្វែលទិសដឹកដំឡូងមីស្ងួតទៅលក់នៅខេត្តត្បូងឃ្មុំតាមច្រករបៀងអូរស្មាច់ ហើយតម្លៃដំឡូងមីស្ងួតក៏មានតម្លៃដូចគ្នាខាងនោះដែរ ។

26805145_1680089978720929_430678424867781627_n

ទាក់ទងទៅហ្នឹងដំណាំដំឡូងមីនេះដែរ លោក សយ សូណា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរតនគិរី បានឲ្យដឹងតាមទូរស័ព្ទថា នៅដើមឆ្នាំ២០១៨នេះ ប្រជាកសិករទទួលបានទិន្នផលខ្ពស់ ដោយសារអាកាសធាតុអំណាយផលល្អសម្រាប់ដំណាំគ្រប់ប្រភេទ ចំណែកការទទួលបានទិន្នផលវិញ តាមរបាយការណ៍បឋម ប្រជាកសិករទូទាំងខេត្តអាចប្រមូលផលដំឡូងមីស្រស់បានចំនួនជិតបីរយពាន់តោន ឬឯតម្លៃវិញនៅរដូវប្រមូលផលនាដើមឆ្នាំនេះ គឺល្អសម្រាប់បងប្អូនប្រជាកសិករដោយតម្លៃដំឡូងមីស្រស់មានតម្លៃរហូតដល់៣០០រៀលក្នុង១គីឡូក្រាម ។

26239164_1680089985387595_1634027501527296721_n

លោកប្រធានមន្ទីរកសិកម្មបញ្ជាក់ឲ្យដឹងទៀតថា ផ្ទៃដីដាំដុះដំឡូងមីក្នុងខេត្តរតនគិរីមានចំនួន១៥,០០០ហិកតាជាង ហើយក្នុងចំណោមស្រុក-ក្រុងទាំង៩ នៃខេត្តរតនគិរី មានតែ២ស្រុកប៉ុណ្ណោះ ដែលកសិករដាំដំឡូងមីទទួលបានទិន្នផលច្រើនជាងគេ គឺស្រុកបរកែវ និងស្រុកអូយ៉ាដាវ ៕

26815476_1680089968720930_8759604891699735648_n
Loading...
Loading...