មន្រ្តីនគរបាលស្រុកអង្គស្នួលម្នាក់បានស្លាប់ ក្រោយពេលជួបគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងម៉ូតូ

  • 2017-09-17 00:06:27
  • Views 159

Shares

ខេត្តកណ្ដាល៖ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១៤:៤៥នាទីថ្ងៃទី១៦ កញ្ញា ឆ្នាំ២០១៧ នេះនៅចំណុចមុខ ភូមិព្រៃពពេល ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល ផ្លូវជាតិលេខ០៤ ចន្លោះគីឡូម៉ែត្រ២៤ . ២៥ ។

FB_IMG_1505606622185

សភាពនៃរឿងហេតុ នៅថ្ងៃខែឆ្នាំនិងវេលាម៉ោងកើតហេតុខាងលើ មានម៉ូតូមួយគ្រឿងម៉ាកហុងដា C ៥០ គុប ជ្រុងពណ៍ខៀវពាក់ផ្លាកលេខឋ ៣៧២១ ភព១ បើកបរដោយឈ្មោះ
លោកព្រិន្ទបាលឯក ចាន់ សុធា ភេទ ប្រុស អាយុ ៤៧ ឆ្នាំ ភូមិត្រពាំងខ្ទឹម ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល មុខងារជានគរបាលស្រុកអង្គស្នួល ដែលបើកពីទិសខាងលិច ទៅ ទិសខាងកើត (ចេញពីអង្គភាព) លុះដល់ចំណុចខាងលើបានបុក ជាមួយម៉ូតូ១គ្រឿង មិនដឹងម៉ាក (បើកគេចខ្លួនបាត់ ) ដែលបើក ឆ្លងផ្លូវថ្នល់ពីត្បូងទៅជើង បណ្តាលអោយឈ្មោះ ចាន់ សុធា ដួលបោកក្បាលលើទ្រូងថ្នល់រងរបួសធ្ងន់ ហើយបានរថយន្តពេទ្យដឹកយកទៅសង្គ្រោះ បន្ទាន់នៅភ្នុំពេញ ដល់ពាក់កណ្តាលផ្លូវ ក៍ដាច់ខ្យល់ស្លាប់ ។ ក្រោយពេលកើតហេតុម៉ូតូម្ខាងបានបើកគេចខ្លួនបាត់ ។សេក្តីសន្ឋិដ្ធាន ករណីនេះបណ្តាលមកអ្នកបើកបរម៉ូតូ បើកឆ្លងកាត់ទ្រូងថ្នល់ខ្វះការប្រុងប្រយត្ន័ ។

FB_IMG_1505606624708

ចំពោះសពជនរងគ្រោះបានប្រគល់ជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ។ ក្រោយពេលកើតហេតុជំនាញបានយក ម៉ូតូ មករក្សាទុកនៅអធិការដ្ឋាន ដើម្បី កសាង សំ ណុំរឿងតាមនីតិវិធីច្បាប់។

FB_IMG_1505606627798
Loading...
Loading...