ឃើញ​គេ​​ដាក់​ទូរស័ព្ទ​ទំនង ឱកាសល្អ​ឆក់​យក​ទាំង​ព្រលឹង​ចុង​សក់

  • 2018-01-17 01:29:00
  • Views 62

Shares

រាជធានីភ្នំពេញ ៖ ជនសង្ស័យ២នាក់ ត្រូវបានប្រជាពលរដ្ឋចាប់ព្រួតវាយម្នាក់មួយដៃមួយជើង រួចសម្រេចឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ចដើម្បីបន្តនីតិវិធី ក្រោយពួកគេធ្វើសកម្មភាពឆក់ទូរស័ព្ទមួយគ្រឿងពីនារីជាសិស្សវិទ្យាល័យម្នាក់បានសម្រេច ប៉ុន្តែដោយសារភ័យពេកជនសង្ស័យជិះម៉ូតូទៅបុករថយន្តគេមួយគ្រឿង បណ្តាលឲ្យដួល ក៏ត្រូវចាប់បានតែម្តង។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៥ និង១៥នាទីល្ងាច ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ នៅចំណុចផ្លូវលេខ៤៣០ កែងផ្លូវលេខ៤៥០ ស្ថិតក្នុងក្រុម៤ សង្កាត់ទួលទំពូងទី២ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។ ជនសង្ស័យទាំង២នាក់មានឈ្មោះ ទី១.ឈ្មោះ ប៊ុត បញ្ញា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនច្បាស់លាស់ និងទី២.ឈ្មោះ ជា លីហុង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនច្បាស់លាស់ ទាំង២នាក់ស្នាក់នៅផ្ទះជួលជាមួយគ្នា ម្តុំសំណង់១២ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។

26814657_1680173068712620_2140266413404985381_n

ដោយឡែកជនរងគ្រោះមានឈ្មោះ សាលីន ចាន់សុមនា ភេទស្រី អាយុ១៦ឆ្នាំ ជាសិស្សថ្នាក់ទី១០ នៃសាលាវិចិត្រសិល្បៈ មានទីលំនៅសង្កាត់ទួលទំពូង២ ខណ្ឌចម្ការមន។ តាមសម្តីរៀបរាប់របស់យុវតីជាជនរងគ្រោះ បានឲ្យដឹងថា មុនកើតហេតុ នាងជិះម៉ូតូមួយគ្រឿងម៉ាក Nex ពណ៌ស ពាក់ស្លាកលេខ ក្រចេះ 1D-0296 ជិះធ្វើដំណើរតែម្នាក់ឯង តាមបណ្តោយផ្លូវលេខ៤៥០ ដោយទុកទូរស័ព្ទមួយគ្រឿងម៉ាក IPhone 6 នៅក្នុងឃ្លុបម៉ូតូផ្នែកខាងមុខ។ លុះធ្វើដំណើរមកដល់ចំណុចកើតហេតុ ស្រាប់តែលិចមុខជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BK-3056 ជិះឌុបគ្នាមកអែបម៉ូតូយុវតីរងគ្រោះ រួចធ្វើសកម្មភាពឆក់ យកទូរស័ព្ទដៃដែលជនរងគ្រោះទុកក្នុងឃ្លុបម៉ូតូខាងមុខ ហើយជិះរត់គេច។

ភ្លាមៗនោះ ជនរងគ្រោះបានជិះម៉ូតូដេញតាមពីក្រោយ ដោយស្រែកឆោឡោថា ” ចោរៗ ” លុះជនសង្ស័យភ័យស្លន់ស្លោពេក ពេលជិះដល់ចំណុចផ្លូវលេខ៤៣០ ខាងក្រោយសាលា ហ៊ុននាង ទួលទំពូង២ ក៏ជ្រុលចង្កូតជិះម៉ូតូទៅបុកពីក្រោយគូទរថយន្តឡិចស៊ីសមួយគ្រឿងបណ្តាលឲ្យដួល ហើយត្រូវបងប្អូនពលរដ្ឋ ចាប់ឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ចតែម្តង។ ក្រោយការឃាត់ខ្លួន ពួកគេត្រូវបញ្ជូនទៅកាន់ប៉ុស្តិ៍រដ្ឋបាលនគរបាលទួលទំពូង២ ដើម្បីសាកសួរនាំបន្ថែម។ ទន្ទឹមនឹងនោះដែរ ជនរងគ្រោះក៏បាមដាក់ពាក្យបណ្តឹងប្តឹងលើជនសង្ស័យផងដែរ ដើម្បីងាយស្រួលសមត្ថកិច្ចបន្តនីតិវិធីលើពួកគេ ទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់ផងដែរ ។ ចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពុំធ្លាប់ធ្វើសកម្មភាពឆក់ទ្រព្យសម្បត្តិនរណាឡើយ ប៉ុន្តែករណីខាងលើ ដោយសារឃើញឱកាសល្អខ្លាំងពេក ខណៈដែលយុវតីរងគ្រោះទុកទូរស័ព្ទ នៅក្នុងឃ្លុបម៉ូតូផ្នែកខាងមុខ ទើបជាហេតុធ្វើឲ្យពួកខ្លួនសម្រេចចិត្តឆក់យកតែម្តងទៅ៕

26730611_1680173118712615_8224833086533101732_n
26731368_1680173062045954_8314335922605912388_n
26804745_1680173075379286_1488716613079131244_n
26805043_1680173072045953_3604756286308006111_n
Loading...
Loading...