បុរស​ម្នាក់​ឡើងផ្ទះ​គេ​កណ្តាល​យប់​បម្រុង​លួចអី​វ៉ាន់ ពេល​ម្ចាស់​គេ​ភ្ញាក់​ទាន់​ចាប់​ឲ្យ​សមត្ថកិច្ច

  • 2018-01-17 01:25:28
  • Views 116

Shares

ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់ត្រូវម្ចាស់គេភ្ញាក់ទាន់ចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច ខណៈឡើងលើផ្ទះរបស់គេកណ្តាលយប់ប៉ុនប៉ងលួចយកអីវ៉ាន់។ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង១២និង១៥នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ នៅក្នុងភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។

26239443_1680598015336792_2586943150987611510_n

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យរូបនោះមាន ឈ្មោះ គង់ សុជា ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិកាជោ ឃុំជោ ស្រុកត្រពាំងខ្លៅ ខេត្តត្បូងឃ្មុំ ចំណែកម្ចាស់ផ្ទះឈ្មោះ ហេង សែ ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ។

សមត្ថកិច្ចបានបន្តថា នៅមុនពេលកើតហេតុម្ចាស់ផ្ទះបានដេកលង់លក់នៅក្នុងផ្ទះកណ្តាលយប់ ស្របពេលនោះម្ចាស់ផ្ទះក៏បានភ្ញាក់ ព្រោះបានឮសំឡេងក្ដុងក្ដាំងនៅក្នុងផ្ទះ ហើយគាត់ក៏ងើបមើលក៏បានឃើញសកម្មភាពជនសង្ស័យកំពុងរើសរុះអីវ៉ាន់ក្នុងផ្ទះគាត់បម្រុងលួច របស់មានតម្លៃនៅក្នុងផ្ទះ ឃើញដូចនេះគាត់ក៏ចាប់ជនសង្ស័យយកទៅប្រគល់ឲ្យសមត្ថកិច្ចភ្លាមៗតែម្តង។

26239754_1680598025336791_1635491154616053192_n

ជនសង្ស័យរូបនេះត្រូវសមត្ថកិច្ចកសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕

26805479_1680598008670126_635901179307855315_n
Loading...
Loading...
Recently Posts