ភាពយន្ត​ចល័ត​ចិន​-​ខ្មែរ លើក​ទី​២ សម្ពោធ​ដំណើការ​ជាថ្មី នៅ​កម្ពុជា

  • 2018-01-16 06:58:06
  • Views 56

Shares

ខេត្តកោះកុង ៖ ព្រឹត្តិការណ៍ ដំណើរភាពយន្តចល័តចិន-ខ្មែរ លើកទី២ ដែលសហការរៀបចំដោយស្ថានទូតចិន ប្រចាំកម្ពុជា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងព័ត៌មាន សហភាពសហព័ន្ធយុវជនកម្ពុជា និងវិទ្យុមិត្តភាពកម្ពុជា-ចិន បានចាប់ផ្តើមដំណើការ នារាត្រីយប់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ ដោយបានរៀបចំធីសម្ពោធបើកនៅសួនច្បារ ទល់មុខសាលាខេត្តកោះកុង។ លោក អគ្គនាយកវិទ្យុ មិត្តភាពកម្ពុជា-ចិន បានថ្លែងថាភាពយន្ត គឺជាផ្នែកដ៏សំខាន់មួយ សម្រាប់វប្បធម៌ និងសិល្បៈ។

26239098_1679852905411303_1698035722489932544_n

ឆ្នាំនេះ ដំណើរភាពយន្តចល័តចិនខ្មែរ ដ៏ឆ្នើមលើកទី២ នឹងបញ្ចាំងភាពយន្តចិនដ៏ឆ្នើម ចំនួន ៣ រឿង ដែលបង្ហាញពីប្រវត្តិសាស្ត្រនិងវប្បធម៌ប្រពៃណីចិន ក៏ដូចជាឆ្លុះបញ្ចាំងពីការអភិវឌ្ឍ នៃសង្គមចិនផងដែរ។ លោកបន្តថា តាមរយៈការទស្សនាភាពយន្តនេះ កាន់តែខិតជិត និងចាប់អារម្មណ៍ចំពោះលក្ខណៈទាក់ទាញពិសេសរបស់វប្បធម៌នៃប្រទេសចិន និងកាន់តែយល់ច្បាស់ពីប្រទេសចិន។ លោក សៅ ស៊ិនធួន នាយករងរដ្ឋបាលសាលាខេត្តកោះកុង បានមានប្រសាសន៍ថា ដំណើរភាពយន្តចល័តចិនខ្មែរដ៏ឆ្នើមលើកទី២ នេះ បានចាប់ផ្តើមសារជាថ្មីម្ដងទៀត ក្នុងគោលបំណងជំរុញដល់កាផ្លាស់ប្ដូរ ស្វែងយល់ពីគ្នាទៅវិញទៅមកលើផ្នែកសិល្បៈ វប្បធម៌ និងព័ត៌មានឱ្យកាន់តែស៊ីជម្រៅស្អិតរមួតថែមមួយកម្រិតទៀត។

26731367_1679852898744637_1014532694255674228_n

ជាច្រើនឆ្នាំកន្លងមកហើយ ស្ថានទូតចិនប្រចាំ នៅកម្ពុជា សហភាពស ហព័ន្ធយុវជន កម្ពុជា និងវិទ្យុមិត្តភាពកម្ពុជាចិន តែងតែមានកិច្ចសហប្រតិបត្តិការ ជាមួយគ្នាជាញឹកញាប់ ជាមួយនឹងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាពិសេសលើផ្នែកសិល្បៈនិងវប្បធម៌នេះ។ លោកសង្ឃឹមថា ដំណើរភាពយន្តចល័តចិនខ្មែរលើកទី២ នេះ អាចទទួលបានលទ្ធផលជោគជ័យ កាន់តែធំក្រោមកិច្ចសហប្រតិបត្តិការពីសំណាក់ភាគីទាំង៥។

26804770_1679852915411302_2840045302007090781_n

ក្រៅពីនេះ អាចឆ្លុះបញ្ចាំងឃើញថា តាមរយៈពិធីនេះ មិនត្រឹមតែបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការផ្លាស់ប្តូរព័ត៌មាន និងវប្បធម៌រវាងប្រទេស និងប្រជាជនទាំងពីរប៉ុណ្ណោះទេ តែក៏ជាស្ពានយ៉ាងរឹងមាំ ដែលបានភ្ជាប់រវាងប្រទេស និងប្រជាជនទាំងពីរ ឱ្យធ្វើការស្វែងយល់ពីគ្នា និងទៅមករកគ្នាប្រកបដោយមេត្រីភាព ប្រកបដោយស្នាមញញឹម ព្រមទាំងធ្វើឲ្យចំណងមិត្តភាពរវាងប្រទេសកម្ពុជា និងចិន កាន់តែជ្រាលជ្រៅ រឹងមាំ និងយូរអង្វែងផងដែរ៕

Loading...
Loading...