ចាប់ខ្លួន​បុរស​ម្នាក់​បញ្ជូន​ទៅ​តុលាការ ពាក់ព័ន្ធ​រឿង​ឆបោក

  • 2018-01-16 02:07:53
  • Views 106

Shares

រាជធានីភ្នំពេញញ ៖ សមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៥ មករា ២០១៨នេះ បានចាប់បញ្ចូនបុរសម្នាក់ ដែលជាប់ពាក់ព័ន្ធករណីឆបោកប្រាក់ជាថ្នូរ នឹងករណីរត់ការធានាផ្ដល់ក្របខណ្ឌយោធាឲ្យអ្នកដទៃក្នុងម្នាក់១២.០០០ ដុល្លារអាមេរិក។ បុរសរូបនោះមានឈ្មោះ ជុំ ប៊ុន្នីវុឌ្ឍ អាយុ៤២ឆ្នាំ មានទីលំនៅផ្ទះលេខ៨DP ផ្លូវលេខ២៥២ ភូមិសែនសុខ៣ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។ តាមសម្ដីសមត្ថកិច្ចបានបង្ហើបឲ្យដឹងថា ការចាប់ខ្លួនបុរសរូបនេះ គឺអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួន របស់លោក ថាន់ ឡេង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។ ដើមចមកាលពីឆ្នាំ២០១៦ លោក ជុំ ប៊ុន្នីវឌ្ឍ បានទទួលយកប្រាក់ពីមនុស្ស២នាក់ ក្នុងម្នាក់ៗ ចំនួន១២.០០០ដុល្លារអាមេរិក ដោយធានាយកទៅរត់ការឲ្យបានចូលក្របខណ្ឌយោធា តែបើមិនបានចូលក្របខណ្ឌយោធាទេ គេ នឹងប្រគល់ប្រាក់ជូនវិញ ហើយសន្យាសងមួយគុណនឹង២លើប្រាក់ដើមនោះទៀតផង។

FB_IMG_1516068332524

ក្រោយបញ្ចប់ការពិភាក្សាលោកលោក ជុំ ប៊ុន្នីវុឌ្ឍ បានទទួលយកប្រាក់ ពីខាងភាគីពឹងពាក់គ្រប់ចំនួន លុះដល់ថ្ងៃកំណត់ត្រូវលោក ជុំ ប៊ុន្នីវុឌ្ឍ នាំយកនូវឯកសារសម្រាប់បំពេញបែបបទ ឬត្រូវជួបម្ចាស់ប្រាក់ដើម្បីបង្ហាញអង្គភាព ឬកន្លែងដែលធ្វើការងារណាមួយនោះ។ ផ្ទុយទៅវិញលោក ជុំ ប៊ុន្នីវុឌ្ឍ មិនបានទៅជួបគេព្រមទាំងបិទទូរស័ព្ទ ធ្វើឲ្យផលលំបាកដល់ដែលបានអ្នកប្រគល់ប្រាក់ ឲ្យគាត់នោះទាក់ទងមិនបានទៀតផង។ សមត្ថកិច្ចបន្តថា ហេតុផលទាំងអស់នេះ បានធ្វើឲ្យម្ចាស់ប្រាក់អស់សង្ឃឹម ក៏សម្រេចចិត្តដាក់ពាក្យប្ដឹងតែម្តងទៅ។

ក្រោយពីមានពាក្យបណ្ដឹងដល់ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ លោក ថាន់ ឡេង ចៅក្រមស៊ើសួរបានចេញដីកាកោះហៅ១លើក ២លើក តែជននេះមិនបានចូលខ្លួនតាមដីកាកោះទេ ទើបចុងក្រោយនេះចៅក្រមស៊ើបសួរ សម្រេចចេញដីកាទៅសមត្ថកិច្ចបង្គាប់ឲ្យចាប់ខ្លួន តាមការចោទប្រកាន់ពីសំណាក់ស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញពីបទឆបោក។ បន្ទាប់ពីចាប់ខ្លួនបុរសជាប់សង្ស័យ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅលោកចៅក្រមស៊ើបសួរភ្លាម ដោយមិនទុកបង្អង់យូរទេ ព្រោះនោះជាដីកាចាប់ខ្លួន សមត្ថកិច្ចគ្រាន់តែមានតួនាទីចាប់ និងប្រគល់ជូនលោកចៅក្រមវិញតែប៉ុណ្ណោះ។

FB_IMG_1516068335174

ប្រភពព័ត៌មានបង្ហើបឲ្យដឹងថា ក្រោយពីចៅក្រមសាកសួរលោក ជុំ ប៊ុន្នីវុឌ្ឍ ចប់សព្វគ្រប់នៅរសៀលថ្ងៃទី១៥ មករា គេបានដឹងថា លោក ជុំ ប៊ុន្នីវុឌ្ឍ ដើររលាស់ខ្លួនយ៉ាងរំភើយទៅលំនៅដ្ឋានរបស់លោកជាធម្មតាវិញ ហាក់ដូចជាមិនមានជាប់ពាក់ព័ន្ធពីបទឆបោក នោះទេ៕

Loading...
Loading...