រថយន្តដឹកដីបើកបត់ឆ្វេងគ្មានស៊ីញ៉ូ ត្រូវម៉ូតូបុករងរបួស២នាក់

  • 2018-01-16 02:00:18
  • Views 121

Shares

ភ្នំពេញ ៖ រថយន្តបែនដឹកដី ១គ្រឿង ដោយសារតែបើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន រួចបត់ឆ្វេងមិនស៊ីញ៉ូ ត្រូវម៉ូតូ សេ១២៥ បុកពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់២នាក់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១៣ និង២៥នាទី រសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨ នៅចំណុចតាមបណ្តោយផ្លូវបេតុង ស្ថិតក្នុងភូមិឫស្សីសាញ់ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ សមត្ថកិច្ចប្រាប់ឲ្យដឹងថា យុវជនរងគ្រោះទាំង ២នាក់ ជិះម៉ូតូ១គ្រឿង ម៉ាកហុងដា សេ១២៥ ឆ្នាំ២០១៨ ពាក់ស្លាកលេខ កំពង់ស្ពឺ1K-0609។ ដោយឡែក រថយន្តដឹកដី បង្កហេតុ ជាប្រភេទ រថយន្តចង្កូតស្តាំ ពាក់ស្លាក់លេខ PP-0341 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ពោលគឺក្រោយពីបង្កហេតុបានបើករថយន្តចូលក្នុងទៅបរិវេណវត្តឫស្សីសាញ់ រួចរត់គេចខ្លួនបាត់ស្រមោលតែម្តង។ ប្រភពព័ត៌មានពីកន្លែងកើតហេតុប្រាប់ឲ្យដឹងថា មុនពេលកើតហេតុម៉ូតូបើកបរតាមបណ្តោយផ្លូវបេតុ ក្នុងទិសដៅពីជើងទៅត្បូង ចំណែក រថយន្តបានបើកបរបញ្ច្រាសទិសគ្នាលុះដល់ចំណុចកើតហេតុ រថយន្តបានបត់ឆ្វេង ក្នុងល្បឿនលឿន និង គ្មានភ្លើងស៊ីញ៉ូផងនោះ ក៏ត្រូវម៉ូតូ ជនរងគ្រោះបុកពេញទំហឹង បណ្តាលឲ្យរងរបួសទាំង ២នាក់ តែម្តង។ ភ្លាមៗនោះ ជនរងគ្រោះទាំង ២នាក់ ត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខណ្ឌដង្កោ។ ចំពោះ រថយន្តបង្កបានបើកចូលទៅក្នុងបរិវេណវត្តឫស្សីសាញ់ ហើយតៃកុងរថយន្តបានរត់គេចខ្លួនបាត់ស្រមោល។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះធ្វើការវាស់វែង នាំ យកម៉ូតូ និងរថយន្ត រក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីរង់ចាំអោយភាគីទាំងសងខាងចូលខ្លួនដោះស្រាយតាមក្រោយ៕

FB_IMG_1516067872297
FB_IMG_1516067874563
FB_IMG_1516067877079
FB_IMG_1516067879334
FB_IMG_1516067882365
Loading...
Loading...
Recently Posts