រថយន្ត​ដឹក​ស៊ីទែន​ប្រេង​បែក​កង់​ឆ្វេង​ រេ​ចង្កូត​បុក​Toyota Alphard​ ដួលផ្ងា របួស​មនុស្ស​២​នាក់​

  • 2018-01-15 12:59:49
  • Views 141

Shares

ខេត្តព្រះសីហនុ ៖ នៅរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង១៣:០០នាទី លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ១១៥-១១៦ ស្ថិតនៅក្នុងភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុមានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាង រថយន្តធុនធំ១គ្រឿងម៉ាក HINO ពណ៌ ស-ខៀវ ពាក់ផ្លាកលេខ ក-0368 ភព3 សណ្តោងរឺម៉កដឹកស៊ីទែនប្រេងក្រុមហ៊ុន LHR មានទិសដៅពីភ្នំពេញ ឆ្ពោះមក ខេត្តព្រះសីហនុ លុះដល់ចំណុចខាងលើក៏បានបែកកង់ខាងឆ្វេងរ៉េចង្កូតទៅខាងឆ្វេងដៃបុកនឹងរថយន្ត១គ្រឿងម៉ាក TOYOTA Alphard ពណ៌ ស ពាក់ផ្លាកលេខភ្នំពេញ2Z-8799 បើកបរដោយឈ្មោះ សួង រិទ្ធ ភេទ ប្រុស អាយុ ៣០ឆ្នាំ មានទីលំនៅខេត្តតាកែវ មានអ្នករួមដំណើរម្នាក់ឈ្មោះ ខៀវ សវនៀត ភេទ ប្រុស អាយុ ២៩ឆ្នាំ មានទីលំនៅភ្នំពេញ ដែលមានទិសដៅផ្ទុយគ្នា ។

គ្រោះថ្នាក់នេះបណ្ដាលឲ្យរងរបួសមនុស្សចំនួន ២នាក់ និង រថយន្ត ២គ្រឿង ខូចកំរិតធ្ងន់ សមត្ថកិច្ចជំនាញកំពុងចាត់ចែងស្ទូចយកចេញពីកន្លែងកើតហេតុ ដើម្បីយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សិលា ៕

26731324_1679190765477517_2861796737450905854_n
26731012_1679190755477518_4280016632233969846_n
26730806_1679190778810849_213366691496390877_n
26219663_1679190858810841_4589883908320132038_n
26238784_1679190808810846_8241866715033950368_n
26815547_1679190768810850_4409879125040169092_n

 

Loading...
Loading...
Recently Posts