ប្រាប់​ប្រពន្ធ​ថា ​ទៅ​រក​ត្រី​ តែ​មិនឃើញ​មក​ផ្ទះ​វិញ

  • 2018-01-15 04:44:51
  • Views 106

Shares

ខេត្តកណ្ដាល ៖ បុរសម្នាក់បានប្រាប់ប្រពន្ធថា ទៅរកត្រីដោយប្រើឧបករណ៍ឆក់ ហើយបាត់មួយយប់ មិនឃើញមកផ្ទះប្រពន្ធក៏តាមរក ស្រាប់តែឃើញស្លាប់នៅក្បែរទូក ក្នុងទឹក ដោយសារឧបករណ៍ឆក់ត្រី ឆក់ខ្លួនឯងស្លាប់កាលពីម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី១៤ ខែមករានេះនៅចំណុចរោងលោកតា បឹងសន្ទៃ ឃុំប្រសាទ ស្រុកស្អាង ខេត្តកណ្តាល ។

26734200_1678124378917489_7429823703928280769_n

មន្ត្រីនគរបាលស្រុកស្អាងបានឱ្យដឹងថា ជនរងគ្រោះឈ្មោះឆាំ ឆេង ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរនេសាទត្រី ។ ចំណែកប្រពន្ធឈ្មោះបិន សុខវ៉េង រស់នៅភូមិទួលក្តី ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ។

នគរបាលបានឱ្យដឹងបន្ថែមថា នៅថ្ងៃទី១៣ ខែមករា វេលាម៉ោង៤រសៀល ជនរងគ្រោះបានប្រាប់ប្រពន្ធថា ទៅរកត្រី ។ ពេលចេញទៅបានរៀបចំប្រដាប់ប្រដា មានអាគុយ ដុំឆក់ត្រី និងខ្សែភ្លើង បានចេញទៅបាត់មួយយប់មិនឃើញត្រឡប់មកផ្ទះវិញទេ ។ លុះវេលាម៉ោង៦ព្រឹក ថ្ងៃទី១៤ ខែមករានេះ ប្រពន្ធ និងបងប្អូនបានចេញពីផ្ទះទៅតាមរកប្តីនៅក្នុងបឹងកន្លែងធ្លាប់ទៅឆក់ត្រី ក៏ប្រទះឃើញប្តីស្លាប់នៅក្នុងទឹកក្បែទូកម្តុំរោងលោកតា បឹងសន្ទៃ ឃុំប្រសាទ ស្រុកស្អាង ខេត្តកណ្តាល ។ ទើបបងប្អូនលើកសពដាក់លើទូកដឹកយកមកផ្ទះនៅភូមិទួលក្តី ឃុំត្រើយស្លា ស្រុកស្អាងវិញ ។

26229999_1678124382250822_1347577727957667656_n

ក្រោយពីជំនាញបច្ចេកទេសស្រុក និងប៉ុស្តិ៍ត្រួតពិនិត្យសាកសពឃើញថា ជនរងគ្រោះពិតជាស្លាប់ដោយសារឧបករណ៍ឆក់ត្រី ឆក់ខ្លួនឯងស្លាប់ពិតប្រាកដមែន ។ ចំណែកសពបានប្រគល់ឲ្យទៅក្រុមគ្រួសារជនរងគ្រោះធ្វើបុណ្យតាមប្រពៃណី ៕

Loading...
Loading...