ករណីបុរសជាកម្មករជីកដីចំណាស់ម្នាក់ បានស្លាប់នៅក្នុងរណ្តៅដីប្រឡាយជម្រៅ ជិត ១មែត្រ

  • 2018-01-15 04:40:24
  • Views 172

Shares

ខេត្តក្រចេះ ៖ បុរសជាកម្មករជីកដីចំណាស់ម្នាក់ បានស្លាប់នៅក្នុងរណ្តៅដីប្រឡាយជម្រៅ ជិត ១មែត្រ ដោយសារតែត្រូវដីបាក់សង្កត់ នៅពេលដែលជនរងគ្រោះកំពុងតែជីកដីប្រឡាយ តខ្សែបណ្តាញអគ្គីនីក្រោមដីមួយខ្សែ មានជម្រៅ ១មែត្រ នៅក្នុងក្រុងក្រចេះ។ បើទោះជាមានការជួយជីកកាយដើម្បីទាញជនរងគ្រោះ ដែលកប់ក្រោមដី ក្នុងប្រឡាយ មានជម្រៅមួយមែត្រចេញមកវិញភ្ហាមៗ យ៉ាងណាក្តីក៏មិនអាចជួសង្រ្កោះទាន់ពេលនោះទេ។

26231359_1678753465521247_1173727664377443676_n

បុរសរងគ្រោះជាកម្មករូបនេះអាយុ ៥៣ឆ្នាំ មានទីលំនៅខេត្តព្រៃវែង បានស្លាប់បាត់បង់ជីវិតភ្លាមៗ ក្នុងហេតុការណ៍ស្មានមិនដល់ គឺបាក់ដីប្រឡាយសង្កត់លើ នៅរសៀលថ្ងៃទី ១៤ ខែមករា នៅក្នុងខ្សែប្រឡាយ មានទទឹងប៉ុនខ្លួនមនុស្ស មានជម្រៅ១មែត្រ ដែលកំពុងតែជីកនៅតាមចិញ្ចើមផ្លូវជាតិ ក្នុងទីប្រជុំជនខេត្តក្រចេះ។

តាមការឲ្យដឹងពីក្រុមកម្មករដូចគ្នាបានឲ្យដឹងថា នៅពេលកំពុងតែជីក គេបានឃើញដីចំណីប្រឡាយជាប់និងចិញ្ចើមផ្លូវជាតិ បានរញ្ជួយរកកលនិងបាក់។ ភ្លាមៗក្រុមកម្មករដែល ឃើញស្ថានភាពដីប្រឡាយបំរុងបាក់ ក៏នាំគ្នាលោតចេញពីប្រឡាយឡើងមកលើ។

26239599_1678753455521248_8558534960695229494_n

ដោយឡែកសម្រាប់បុរសរងគ្រោះ ដែលបំរុងនិងលោកលោតឡើងមកលើគោកជាមួយនិងគេហើយ ស្តាយបារីដែលជ្រុះ ក៏អោនរើសបារីក្នុងបាតប្រឡាយ ក៏ត្រូវដីបានបាក់សង្កត់លើ បណ្តាលឲ្យស្លាប់ភ្លាមៗក្នុងបាតប្រឡាយ ជម្រៅ១មែត្រនោះ។

នគរបាលព្រហ្មទណ្ឌបានកំណត់ថា បុរសរងគ្រោះបានស្លាប់ដោយសារឧប្បត្តិហេតុ បាក់ដីសង្កត់លើ ដែលដីប្រឡាយនេះ គឺតម្រូវឲ្យជីកជម្រៅត្រឹមជិត ១មែត្រ ទំហំជិតកន្លះមែត្រ តែកម្មរបានជីកលុងដើម្បីកាយយកខ្សែភ្លើងបណ្តាញចាស់ៗ យកមកលក់។

26731270_1678753458854581_9050731163672254738_n

ជនរងគ្រោះ ជាកម្មករ របស់ក្រុមហ៊ុនម៉ៅការ ជីកកបខ្សែតបណ្តាញអគ្គីសនីក្រោមដី និងមានគំរោងជីកកប់ខ្សែរភ្លើងក្រោមដី ពីទីរួមខេត្តឆ្ពោះទៅស្រុកឆ្លូង៕

26230831_1678753378854589_4903974227091736511_n
Loading...
Loading...
Recently Posts