រន្ធត់ណាស់ ក្មេងស្រីម្នាក់រត់ឆ្លងផ្លូវ បណ្តាលអោយរថយន្តបើកបុកស្លាប់

  • 2018-01-15 04:34:26
  • Views 130

Shares

ខេត្តព្រៃវែង ៖ ក្មេងស្រីម្នាក់រត់ឆ្លងផ្លូវ បណ្តាលអោយរថយន្តបើកបុកស្លាប់នៅកន្លែងកើតហេតុ ករណីនេះបានកើតឡើងនៅថ្ងៃទី ១៤ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង ១៦ និង៣០នាទី លើផ្លូវគ្រោះក្រហម ភូមិល្អក់ ឃុំស្មោងជើង ស្រុកកំចាយមារ ខេត្តព្រៃវែង មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបែនដឹកដី បានបុកក្មេងស្រីម្នាក់ ដែលរត់ឆ្លងផ្លូវ បណ្ដាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ រថយន្ដម៉ាកហ៊ីហ៊ិនដាយ ពណ៌ស ស្លាកលេខភ្នំពេញ 3C 5684 បើកពីលិចទៅកើត បានបុកហើយកិនក្មេងឈ្មោះ លី យ៉ុងអ៊ា ភេទស្រី អាយុ ៥ឆ្នាំ រស់នៅភូមិកើតហេតុ។

rothotnas

ចំណែងរថយន្ដបានបើកចេញពីកន្លែងកើតហេតុ ចម្ងាយប្រហែល ១គីឡូវម៉ែត្រ បានឈប់ហើយអ្នកបើកបរបានរត់គេចខ្លួនបាត់ ដោយទុករថយន្តចោល និងមិនស្គាល់អត្តសញ្ញណ ក្រោយមកសមត្ថកិច្ចទៅដល់កន្លែងកើតហេតុ បានធ្វើការវាស់វែងរួចបានប្រគល់សាកសព ឲ្យទៅឪពុកម្ដាយយកទៅធ្វើបុណ្យតាមប្រពៃណី។

វត្ថុតាង រថយន្តត្រូវសមត្ថកិច្ចយកមករក្សាទុក្ខនៅប៉ុស្តិ៍ស្មោងជើង និងកសាងនិតិវិធីតាមផ្លូវច្បាប់។ សូមបញ្ជាក់ថា មូលហេតុដែលនាំអោយកើតករណីខាងលើនេះ គឺដោយសារតែក្មេងរងគ្រោះ បានរត់ឆ្លងផ្លូវ ទើបបណ្តាលអោយកើតហេតុនេះឡើងតែម្តង៕

Loading...
Loading...
Recently Posts