ក្រុម​អ្នក​រកស៊ី​ទិញ​លក់​កូនជ្រូក​​ ​ប្រាប់​ពី​ ​មូលហេតុ​ដែល​ធ្វើ​ឲ្យ​តម្លៃ​កូនជ្រូក​ធ្លាក់​ចុះថោក​ខ្លាំង

  • 2018-01-15 04:31:07
  • Views 152

Shares

ខេត្តព្រៃវែង ៖ ឈ្មួញកណ្ដាលរកស៊ីដើរប្រមូលទិញកូនជ្រូក ពីតាមផ្ទះប្រជាពលរដ្ឋ យកមកលក់ឲ្យថៅកែធំ នៅផ្សារច្រេស ក្នុងឃុំច្រេស ស្រុកមេសាង ខេត្តព្រៃវែង នាំគ្នាត្អូញត្អែររឿងតម្លៃកូនជ្រូកធ្លាក់ចុះថោកខ្លាំង រហូតធ្វើឲ្យពួកគាត់ប្រមាណជា៨០ភាគរយ បានបោះបង់មុខរបរនេះចោលចំណាកស្រុកទៅធ្វើការនៅប្រទេសជិតខាង។

26904116_1678801598849767_3429200743081885759_n

ក្រុមអ្នករកស៊ីទិញលក់កូនជ្រូកទាំងនោះបានអះអាងថា មូលហេតុ ដែលធ្វើឲ្យតម្លៃកូនជ្រូកធ្លាក់ចុះថោកខ្លាំង គឺដោយសារតែមានការនាំចូលកូនជ្រូកមកពីប្រទេសវៀតណាមច្រើនពេក ក្នុង១ថ្ងៃៗប្រមាណជា៣ទៅ៤រយក្បាល ចូលតាមច្រកចេកមាស ដែលស្ថិតនៅក្នុងឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង ហើយដឹកយកមកលក់ឲ្យថៅកែធំនៅផ្សារច្រេស ស្រុកមេសានេះដែរ ថៅកែធំអាងមានកូនជ្រូកវៀតណាម ក៏ទិញទម្លាក់តម្លៃកូនជ្រូកក្នុងស្រុក ជាហេតុធ្វើឲ្យប៉ះពាល់ដល់ពួកគាត់ជាឈ្មួញកណ្តាលផង និងប្រជាពលរដ្ឋអ្នកចិញ្ចឹមផ្ទាល់ផង។

លោកថា កូនជ្រូក១ក្បាលមានអាយុ២០ថ្ងៃទៅ២៥ថ្ងៃលក់ពីមុនបានតម្លៃ១២០,០០០រៀល តែពេលបច្ចុប្បន្នលក់បានតែ៦០,០០០រៀលខុសគ្នាពាក់កណ្តាល ដោយសារតម្លៃជ្រូកវៀតណាម១ក្បាលតែ៥០,០០០រៀលទេ ជាហេតុធ្វើឲ្យឈ្មួញធំបានដៃអាងយ៉ាងទម្លាក់តម្លៃតាមចិត្ត។

26814619_1678801602183100_4735020830962103242_n

ពាក់ព័ន្ធបញ្ហានេះលោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្មខេត្តបានឲ្យដឹងថា រឿងនេះលោកមិនបានដឹងទេ ចាំលោកឲ្យគេចុះស្រាវជ្រាវមើល ហើយបើមានរឿងបែបនេះមែន លោកនឹងចាត់វិធានការទប់ស្កាត់ភ្លាម។ ក្រុមប្រជាពលរដ្ឋបានអះអាងថា តម្លៃកូនជ្រូកចុះថោកខ្លាំង តាំងពីរដូវចូលឆ្នាំចិនឆ្នាំមុនមកម្ល៉េះ គិតមកដល់ពេលនេះគឺ១ឆ្នាំហើយ តែគ្មានស្ថាប័នណា១ ជួយដោះស្រាយជូនពួកគាត់ទេ ដូច្នេះតាមរយៈបណ្តាញសារព័ត៌មាន ពួកគាត់សំណូមពរសុំឲ្យមន្ទីរកសិកម្មខេត្តព្រៃវែង ជួយស្កាត់ការនាំចូលជ្រូកដោយខុសច្បាប់ពីខាងក្រៅផង៕

Loading...
Loading...
Recently Posts