ក្បួន​រថយន្ដ​យោធា ង​៧០ វិល​ចូល​បន្ទាយ​វិញ ​កិន​មនុស្ស​ស្លាប់​ម្នាក់

  • 2018-01-15 04:29:02
  • Views 197

Shares

ភ្នំពេញ ៖ បុរសម្នាក់ បើកម៉ូតូបញ្ច្រាសទិសចរាចរ គាប់ជួននឹងក្បួនយោធារបស់កងពលតូចលេខ ង៧០ វិលចូលមកបន្ទាយវិញ ហើយបើកបញ្ច្រាសទិសចរាចរដែរនោះ ក៏បានបុកគ្នាជាមួយអ្នកជិះម៉ូតូបណ្ដាលឲ្យរងរបួសធ្ងន់ និងបានស្លាប់នៅពេលបញ្ជូនទៅពេទ្យបានពាក់កណ្ដាលផ្លូវ។

26733964_1678803372182923_5204334427164450450_n

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១និង៤៥នាទីរំលងអធ្រាត្រឈានចូល១៥ ខែមករា ឆ្នាំ២០១៨ នៅតាមផ្លូវវេងស្រេង កែងរង្វង់មូលចោមចៅ ស្ថិតនៅភូមិថ្នល់បំបែកសង្កាត់ចោមចៅ៣ខណ្ឌពោធិ៍សែនជ័យ។

26814710_1678803368849590_8183733496111690469_n

ជនរងគ្រោះ ដែលស្លាប់ឈ្មោះពួន វិច្ឆិកា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរសន្តិសុខឯកជនយាមនៅតាមហាង ស្នាក់នៅជាមួយអ៊ំស្រីនៅភូមិចោមចៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យមានស្រុកកំណើតនៅស្រុកដងទង់ ខេត្តកំពត ជាកូនច្បងដែលមានបងប្អូនពីរនាក់ និងជាកូនកំព្រាម្ដាយ ជិះម៉ូតូម៉ាកស៊ុយហ្សុយគីviva ពណ៌ខ្មៅពាក់ស្លាកលេខ កណ្ដាល 1F,1781 ពីលិចកើត ម្នាក់ឯង។រថយន្តបង្កមិនស្គាល់ម៉ាក ដែលគភាគច្រើនគេនិយមហៅថាអាស្គត់ បើកពីកើតទៅលិច ហើយបត់ឆ្វេងបញ្ច្រាសទិសចរាចរណ៍មិនបើកវង់តាមទិសដៅរង្វង់ចោមចៅ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូម៉ាកស៊ុយហ្សុយគីវីវ៉ាពណ៌ខ្មៅ ដោយបញ្ច្រាសទិសចរាចរណ៍បើកពីរង្វង់មូលចោមចៅពីលិចទៅកើតទៅខាង ផ្លូវវេងស្រេង នៅពេលបើកមកដល់ចំណុចក្បាលផ្លូវវេងស្រេង ក៏មានរថយន្តក្បួនទាហានកងពលតូចលេខង៧០ ដែលទើបចេញមកពីកោះពេជ្រ បើកបញ្ច្រាសទិសចរាចរដូចគ្នា (បើកតាមផ្លូវវេងស្រេង) ហើយបត់ចូលផ្លូវជាតិលេខ៣ ដោយមិនបើកវង់តាមរង្វង់មូលចោមចៅឡើយ ទើបបុកម៉ូតូជនរងគ្រោះពេញទំហឹង រួចអូសជាង១០ម៉ែត្របណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ។

26230583_1678803378849589_7008087345290879996_n

ប្រភពបានបន្ដថា ពេលភ្លាមៗនោះ គ្មានអ្នកណាផ្ដល់ព័ត៌មានដល់សមត្ថកិច្ចនោះទេ នៅពេលសមត្ថកិច្ចចេញល្បាតឃើញម៉ូតូជនរងគ្រោះដេកដួលនៅទីនោះ ក៏សួរនាំពីដំណើររឿងទើបគេហ៊ាននិយាយប្រាប់ តែជនរងគ្រោះស្ទើរដាច់ខ្យល់ស្លាប់បាត់ទៅហើយ លុះបញ្ជូនទៅមន្ទីរពេទ្យបានពាក់កណ្ដាលផ្លូវ ក៏ស្លាប់ល្មម និងបានដឹកយកទៅតម្កល់នៅវត្តទឹកថ្លាដើម្បីទាក់ទងហៅសាច់ញាតិក្រុមគ្រួសារមកទទួល។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋានបានរាយការណ៍កម្លាំងជំនាញចរាចរណ៍ ខណ្ឌពោធិ៍សែនជ័យដើម្បីវាស់វែងយកមធ្យោបាយទៅរក្សាទុកមួយអន្លើសិនរង់ចាំក្រែងអាចរកដំណោះស្រាយបាន ហើយសមត្ថកិច្ចបានធ្វើលិខិតប្រគល់សពឲ្យក្រុមគ្រួសារដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

Loading...
Loading...
Recently Posts