១​យប់​ចោរលួច​រថយន្ត​៣​គ្រឿង​ សមត្ថកិច្ចរក​ឃើញ​១​គ្រឿង​វិញ

  • 2018-01-15 04:26:46
  • Views 121

Shares

ខេត្តព្រៃវែង ៖ ប្រភពពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថារថយន្តចំនួន ៣គ្រឿងត្រូវបានក្រុមចោរលួចទៅបាត់ដោយសុវត្ថិភាពកាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល១យប់។

26239326_1678804685516125_9106115512213309139_n

សមត្ថកិច្ចបានឲ្យដឹងថារថយន្តដែលក្រុមចោរលួចរួមមានទី១- រថយន្ដម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ផលិតឆ្នាំ៩៤ប្រភេទ១តោនកន្លះ ពាក់ស្លាកលេខ កណ្ដាល 2A-2729 ដែលមានម្ចាស់ឈ្មោះ ធឿក គិតឆេង អាយុ៤២ឆ្នាំ នៅភូមិទី៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ទុកនៅមុខផ្ទះ, ទី២-រថយន្ត ម៉ាកហ៊ីយាន់ដាយ ពណ៌លឿង ផលិតឆ្នាំ២០០១ ស្លាកលេខ ភ្នំពេញ 2Y-3326 ដែលមានម្ចាស់ឈ្មោះ ហាវ ហ៊ុយអឿង អាយុ៣០ឆ្នាំ ភេទប្រុស ភូមិទី៦ ឃុំត្រែងត្រយឹង ទុកនៅមុខផ្ទះ និងទី៣-រថយន្តម៉ាកហ្វត ពណ៌ទឹកប៊ិចចាស់ ផលិតឆ្នាំ២០០២ ស្លាកលេខ ភ្នំពេញ 2A-1642 ដែលមានម្ចាស់ឈ្មោះ សុខ មករា ភេទប្រុស អាយុ៣០ឆ្នាំ ភូមិទី១ ឃុំត្រែងត្រយឹង ទុកនៅសំយាបខាងលិចផ្ទះ។

26733799_1678804688849458_8476885545480460231_n

ក្រោយមកសមត្ថកិច្ចបានស្រាវជ្រាវរកឃើញរថយន្ត១គ្រឿងម៉ាកហ៊ីយាន់ ពណ៌ខៀវ ផលិតឆ្នាំ៩៤ ប្រភេទ១បាំងកន្លះ ពាក់ស្លាកលេខ កណ្តាល2A-2729 នៅចំណុចគីឡូម៉ែត្រ៨១-៨២ មុខសាលាភូមិភាគ៣ ភូមិ១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួចរក្សាទុកនៅអធិការដ្ឋាន។ បច្ចុប្បន្នសមត្ថកិច្ចកំពុងដុតដៃដុតជើងស្វែងរករថយន្ត២គ្រឿងទៀត និងចាប់ខ្លួនជនល្មើសយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕

Loading...
Loading...
Recently Posts