គ្រោះថ្នាក់​ចរាចរណ៍​មួយ យុវជន​ម្នាក់ ត្រូវ​ឡាន​បុក​បណ្តាល​អោយស្លាប់

  • 2017-09-16 06:01:17
  • Views 171

Shares

កៀនស្វាយ៖ នៅយប់ថ្ងៃទី១៦ កញ្ញា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បណ្តាលអោយបុរសម្នាក់ស្លាប់យ៉ាងអាណោចអាធម៍ លើផ្លូវជាតិលេខ១ក្នុងចន្លោះគីឡូម៉ែត្រ 26-27 ត្រង់ចំណុចភូមិស្តៅកន្លែង៣ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

14-8-1

ជនរងគ្រោះមានឈ្មោះ សួន សៀងហ៊ុយ ភេទប្រុស អាយុ១៨ឆ្នាំ បើកបរម៉ូតូម៉ាក HONDA DREAM 125 ពណ៌ ខ្មៅ ប្រភេទស្រី ពាក់ផ្លាកលេខ កណ្តាល1W -1922 មានទីលំនៅ ភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលបើកបរក្នុងទិសដៅពីភ្នំពេញទៅអ្នកលឿង ។ លុះដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្ត មិនស្គាល់ម៉ាកមួយគ្រឿង បើកបរក្នុងទិសដៅស្របគ្នា បណ្តាលអោយបុកជនរងគ្រោះស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែកម៉ូតូខូចខាយ៉ាងដំណំ ហើយរថយន្តបានបើករត់គេចបាត់ស្រមោល។

1-30

ក្រោយពេលកើតហេតុ សមត្ថកិច្ចចុះមកធ្វើការវាស់វែង និងយកម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុកកៀនស្វាយ រីឯសពបានប្រគល់អោយទៅគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

15-8-1
17-8
Loading...
Loading...