ទុកម៉ូតូខាងក្រោម ឡើងទៅបន្ទប់ជួលជាន់ទី១ ចោរលួចម៉ូតូបាត់

  • 2018-01-11 11:55:12
  • Views 163

Shares

ភ្នំពេញ ៖ និស្សិតស្រីរៀននៅសកលវិទ្យាល័យភ្នំពេញម្នាក់ត្រូវចោរលួចម៉ូតូទៅបាត់ខណះទុកចាក់សោរនៅជាន់ផ្ទាល់ដី។ករណីនេះបង្កភ្ញាក់ផ្អើកាលពីម៉ោង១៤និង៣០រសៀលថ្ងៃទី១១ មករា ២០១៨ នៅផ្លូវលំភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។

26219281_1675331862530074_3186630456459672330_n

ម្ចាស់ម៉ូតូឈ្មោះ ទាង សុផល ភេទស្រីអាយុ២១ឆ្នាំ ជានិស្សិតឆ្នាំទី៣ នៅសកលវិទ្យាល័យភ្នំពេញ ស្នាក់នៅបន្ទប់ជួលជាន់ទី១ផ្លូវលំ ភូមិត្រពាំងឈូកសង្កាត់អូរបែកក្អមខណ្ឌសែនសុខ មានស្រុកកំណើតភូមិកោះទ្រមូងឃុំបឹងសាលាខាងជើងស្រុកកំពង់ត្រាចខេត្តកំពត។

26733715_1675331869196740_4049698095905935545_n

តាមសំដីម្ចាស់ម៉ូតូបានប្រាប់ថាមុនកើតហេតុគាត់បានអូសម៉ូតូរបស់គាត់ម៉ាកឌ្រឹមសង់សេ១២៥ពណ៌ខ្មៅសេរី២០១៤ពាក់ស្លាកលេខកំពត1H-1783ចេញពីកន្លែងដាក់ម៉ូតូពីក្នុងផ្ទះមកដាក់ខាងក្រៅផ្ទះវិញគោលបំណងជិះទៅផ្សារប៉ុន្តែមិនទាន់បានទៅភ្លាមៗទេគាត់ក៍ចាក់សោរទុកខាងក្រោមដោយផ្ញើនិងស្ត្រីម្នាក់ហើយក៍ឡើងទៅបន្ទប់ជួលវិញមួយសន្ទុះក្រោយមកស្រាប់តែឮសំឡេងប្អូនគាត់ដែលកំពង់ឈរហាលខោអោវនៅក្បែបន្ទប់គាត់ស្រែកចោរៗលួចម៉ូតូពេលនោះគាត់រត់ចេញមកមើលឃើញជនសង្ស័យជិះទៅឆ្ងាយទៅហើយ។

26804808_1675331879196739_2397447224318374068_n

ចុងក្រោយគាត់បានត្រឹមមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលអូបែកក្អមដើម្បីដាក់ពាក្យបណ្តឹងនិងសូមអោយសមត្ថកិច្ចជួយស្រាវជ្រាវរកម៉ូតូខាងលើវិញ ៕

Loading...
Loading...
Recently Posts