G-Devith ជួប​រឿង​ស៊យ​ ខណៈ​រថយន្ត​ម្តាយ​ត្រូវ​ចោរលួច​បាត់

  • 2018-01-11 07:11:20
  • Views 188

Shares

ភ្នំពេញ ៖ តារាចម្រៀងប្រុសប្រចាំផលិតកម្មហង្សមាស លោក ងួន ចាន់ដេវីត ហៅ G-Devith ទើបតែឆ្លងឆ្នាំថ្មីមិនទាន់បានប៉ុន្មានថ្ងៃផង ក៏ស្រាប់តែជួបរឿងស៊យធំ ព្រោះរថយន្តម្តាយរបស់លោកត្រូវបានចោរដៃឆើតលួចយកទៅបាត់ស្រមោល កាលពីយប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧។

26730693_1675167195879874_1429922422571171617_n

ដំណឹងនៃការបាត់រថយន្តម្តាយតារាចម្រៀងរ៉េបលោក G-Devith នេះ ត្រូវបានទម្លាយឲ្យដឹងពីសំណាក់លោក G-Devith ជាមួយការប្រកាសអំពាវនាវដល់មហាជនឲ្យជួយផ្តល់ដំណឹង ប្រសិនបើបានឃើញ ឬ ស្គាល់នូវអត្តសញ្ញាណរថយន្តដែលត្រូវក្រុមចោរលួចយកទៅបាត់កាលពីថ្មីកន្លងមកនេះ។

លោក ងួន ចាន់ដេវីត បានបញ្ជាក់ឲ្យដឹងថា ចោរបានលួចឡានម្តាយខ្ញុំដែលចតទុកនៅមុខផ្ទះ នៅតំបន់វត្តគោកបញ្ជាន់ ហើយប្រសិនជាបងប្អូនបានឃើញ សូមមេត្តាទំនាក់ទំនងមកកាន់លេខទូរស័ព្ទ ០៧៧ ២២២ ៧៨៤។ រថយន្តដែលត្រូវក្រុមចោរលួចយកនោះម៉ាក Corolla ស៊េរីឆ្នាំ២០០២ ពាក់ស្លាកលេខ ភ្នំពេញ 2AO-30 28។

26678664_1675167192546541_5970661395808153172_o

ជាមួយគ្នានៃដំណឹងបាត់រថយន្តរបស់អ្នកម្តាយតារាចម្រៀងលោក ងួន ចាន់ដេវីត ហៅ G-Devith ពេលនេះ បានធ្វើឲ្យមហាជនជាច្រើនមានការភ្ញាក់ផ្អើលខ្លាំង។ មិនតែប៉ុណ្ណោះដំណឹងក៏ចាត់ទុកជាមេរៀន និង ប្រយោជន៍សម្រាប់ទស្សនិកជនដែលនិយមទុករថយន្តក្រៅផ្ទះ ដើម្បីឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះករណីចោរលួចផងដែរ។

រហូតមកទល់ពេលនេះ គេនៅពុំទាន់ដឹងនៅឡើយទេថា តើរថយន្តម្តាយតារាចម្រៀងលោក G-Devith បានរកឃើញវិញ ឬ យ៉ាងណានៅឡើយទេ។ ខណៈមានប្រភពពីប្រជាពលរដ្ឋដែលរស់នៅក្បែរនោះបានបង្ហើបឲ្យដឹងថា បច្ចុប្បន្នជនរងគ្រោះកំពុងតែដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលមូលដ្ឋានក្នុងការស្រាវជ្រាវស្វែងរកជនសង្ស័យ និង រថយន្តមកវិញ៕

Loading...
Loading...
Recently Posts