អាណិត​ណាស់​ព្រាត់ប្រាស ប្តី​-កូន ដល់​ទៅ​ជាង​១៣​ឆ្នាំ

  • 2018-01-11 07:07:58
  • Views 118

Shares

រាជធានីភ្នំពេញ ៖ ស្ត្រីជាពលករម្នាក់ បន្ទាប់ពីបានចាញ់បោកគេអស់រយៈពេល១៣ឆ្នាំ ទៅធ្វើការនៅអារ៉ាប៊ីអូសាឌីតបានវិលត្រលប់មកកម្ពុជាវិញហើយ កាលពីព្រឹកមិញថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ។

26238888_1675159979213929_4681237056406805745_n

ស្ត្រីរងគ្រោះខាងលើឈ្មោះអេង ពៅ អាយុ៣៨ឆ្នាំ ជនជាតិខ្មែអីស្លាម មានទៅលំនៅភូមិពង្រ ឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ ដែលបានចាញ់បោកក្រុមហ៊ុនទៅបម្រើការងារតាំងពីឆ្នា២០១៤មកម្ល៉េះ ។

ជនរងគ្រោះបានទម្លាយឲ្យដឹងថា ក្រុមហ៊ុនលោក អះម៉ាត់ យ៉ះយ៉ា អតីតរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវជនិតិសម្បទា ដែលត្រូវបានបញ្ចប់តំណែងកាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៧កន្លងទៅ ។

លោកសា ឡុក ម៉ាន អាយុ ៦៦ឆ្នាំត្រូវជាប្តីបានឲ្យដឹងថា លោករិះរកមធ្យោបាយគ្រប់បែបយ៉ាងដើម្បីជួយប្រពន្ធដែលរងគ្រោះជាង១៣ឆ្នាំ ប៉ុន្តែគ្មានតម្រុយទាល់តែសោះ រហូតដល់ឆ្នាំ២០១៤លោកបានទៅធ្វើការនៅក្រុមហ៊ុនខាងលើនៅអារ៉ាប៊ីអូសាឌីត ធ្វើជាអ្នកបើករថយន្ត ហើយនៅផ្សេងគ្នាពីប្រពន្ធ រហូតចប់កុងត្រាជាមួយក្រុមហ៊ុនខាងលើ ក៏បានវិលត្រលប់មកខ្មែរវិញ ដើម្បីរកមធ្យោបាយជួយប្រពន្ធ ។ លោកបានសន្សំប្រាក់ជាច្រើន រួចចេញទៅធ្វើការនៅផ្ទះដដែល កាលពីឆ្នាំ២០១២ នៅទីបំផុតលោកបានជួបប្រពន្ធមែន តែគ្មានលទ្ធភាពជួយបាន ព្រោះស្ត្រីជាប្រពន្ធគ្មានលិខិតឆ្លងដែន និឯកសារពាក់ព័ន្ធអ្វីឡើយ ។

ទន្ទឹងរងចាំវាសនាអស់រយៈពេល៥ឆ្នាំលោកបានជួបប្រពន្ធម្តងម្កាល ដោយពិបាកពេក កាលពីខែកុម្ភៈ ឆ្នាំ២០១៧ ទើបលោកសម្រេចចិត្តលា ប្រពន្ធមកស្រុកខ្មែរម្តងទៀត ដើម្បីដើររកជំនួយបន្ត ។ បន្ទាប់ពីមានការណែនាំពីមន្ត្រីនៅតាមមូលដ្ឋានឲ្យមកទំនាក់ទំនងអន្តរាគមន៍ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈទើបសម្រេចចិត្តដើម្បីសុំជួប និងអន្តរាគមន៍ពីលោក អូស្មាន ហាស្សាន់ រដ្ឋមន្ត្រីប្រតិភូអម នាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិកាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទើបលោកបានជួយប្រពន្ធគាត់បាន ។

នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញស្ត្រីរងគ្រោះបានរួចពីរងគ្រោះមកដល់ស្រុកខ្មែរវិញបានបញ្ជាក់ឲ្យដឹងថា ក្នុងកំឡុងពេលជាង១៣ឆ្នាំ គឺខ្លួនមិនបានទទួលប្រាក់បៀវត្សនោះឡើយ ហើយក៏មិនមានតំណាងក្រុមហ៊ុនដែលបញ្ជូនខ្លួនទៅមកទាក់ទងគាត់ដែរ និយាយរួមគឺជាការបោកប្រាស់ យកពលករទៅលក់សុទ្ធសាត ។

ស្ត្រីរងគ្រោះ និងក្រុមគ្រួសារបានអំពាវនាវឲ្យអាជ្ញាធរសូមមេត្តាជួយរកយុត្តិធម៌ឲ្យគ្រួសារគាត់ផង ជាពិសេសឲ្យជួយដោះស្រាយជនបង្កហេតុមកទទួលទោសតាមទង្វើនេះផង ៕

Loading...
Loading...