លោកសៀង សុខ ព្រះរាជអាជ្ញារងនៃសាលាដំបូង នៅព្រឹកនេះ បន្តសួរចម្លើយនគរបាលស័ក្តិ៤ ដែលធាក់មន្ដ្រីចរាចរណ៍របស់សាលារាជធានីភ្នំពេញ

  • 2018-01-11 07:05:07
  • Views 48

Shares

ភ្នំពេញ ៖ លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨នេះ បានបន្តសួរចម្លើយ មន្ដ្រីនគរបាលពាក់ស័ក្តិ៤ម្នាក់ ដែលបានប្រើអំពើហឹង្សា និងលើកជើងធាក់មន្ដ្រីចរាចរណ៍ជាប់កិច្ចសន្យាម្នាក់របស់សាលារាជធានីភ្នំពេញ នៅពេលដែលមន្រ្តីចរាចរណ៍នោះ បានឃាត់រថយន្តរបស់ជនដៃដល់។

26219688_1675095902553670_2524886060901390481_n

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា ជនដៃដល់ដែលប្រើអំពើហិង្សាទៅលើមន្ដ្រីចរាចរណ៍ជាប់កិច្ចសន្យានោះ មានឈ្មោះ សៅ បញ្ញា អាយុ៣៣ឆ្នាំ ដែលបម្រើការងារនៅការិយាល័យរដ្ឋបាលសរុប នៃនាយកដ្ឋានប្រឆាំបទល្មើសបច្ចេកវិទ្យា របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។ រូបគេត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយប្រើអំពើហិង្សា និងមានការបែកធ្លាយវីដេអូភស្តុតាងនៅតាមបណ្តាញសង្គម និងប្រព័ន្ធផ្សព្វផ្សាយ៕

Loading...
Loading...