រថយន្ត ​TUNDRA ​ បើកបរ​ដោយ​ជនជាតិ​ចិន​២​នាក់​ បើក​បុក​ម៉ូតូ​ម៉ាក​ WAVE ​រង​របួស​ធ្ងន់​ស្រាល២​នាក់

  • 2018-01-11 07:02:10
  • Views 25

Shares

ភ្នំពេញ ៖ ជនជាតិចិនពីរនាក់ ស្រវឹងស្រាបើករថយន្តបុកម៉ូតូបណ្ដាលឱ្យយុវជន២នាក់រងរបួសធ្ងន់ម្នាក់ និង ស្រាលម្នាក់ បង្កឱ្យមានការភ្ញាក់ផ្អើលកាលវេលាម៉ោង១០និង១៥នាទី ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវជាតិលេខ៣ ទល់មុខបុរីប៊ុនហួរ ស្ថិតនៅភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។

26231483_1675170019212925_4230538643034498735_n

រថយន្តបង្កម៉ាក TUNDRA ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2S- 3807 បើកបរដោយបុរសជនជាតិ២នាក់ បើកក្នុងទិសដៅពីជើងទៅត្បូង។ ម៉ូតូរងគ្រោះម៉ាក WAVE ពណ៌ផ្ទៃមេឃលាយស ពាក់ស្លាកលេខ ភ្នំពេញ 1I-6631 ជិះគ្នាពីរនាក់ បើកបរក្នុងទិសដៅពីត្បូងទៅជើងរងរបួសធ្ងន់បាក់ដៃខាងឆ្វេងម្នាក់ និង ម្នាក់ទៀតរបួសស្រាល។

26195956_1675169995879594_8039859798741168266_n

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញម៉ូតូរងគ្រោះបើកបរក្នុងទិសដៅពីត្បូងទៅជើង ដោយជិះគ្នាពីរនាក់ លុះដល់ចំណុចកើតហេតុមុខបុរីប៊ុនហួរ ផ្លូវជាតិលេខ៣ ស្រាប់តែមានរថយន្តបង្កខាងលើបើករេចង្កូតមកផ្នែកខាងឆ្វេង ហើយបានបុកម៉ូតូជនរងគ្រោះចំហៀងផ្នែកខាងឆ្វេង ធ្វើឲ្យជនរងគ្រោះដួលបោកនឹងថ្នល់រងរបួសធ្ងន់ម្នាក់ និង ស្រាលម្នាក់ ឯអ្នករងរបួសធ្ងន់ បានបាក់ដៃផ្នែកខាងឆ្វេង ពេលភ្លាមៗនោះជនរងគ្រោះទាំងពីរនាក់ត្រូវបានរថយន្តសង្គ្រោះរបស់គ្លីនិកឯកជនសម្ភពស្មី ដឹកយកទៅសង្គ្រោះភ្លាមៗផងដែរ។

26220272_1675170009212926_1323520650314863766_n

ក្រោយពេលកើតហេតុ នគរបាលប៉ុស្តិ៍ចោមចៅ២ បានមកអន្តរាគមន៍នៅកន្លែងកើតហេតុ ហើយបានទាក់ទងជំនាញចរាចរណ៍ខណ្ឌពោធិ៍សែនជ័យ ចុះមកធ្វើការវាស់វែងយកម៉ូតូ និង រថយន្តបង្កទៅរក្សាទុក រង់ចាំការដោះស្រាយគ្នានៅពេលក្រោយ៕

26219762_1675170029212924_4521742837497661772_n
Loading...
Loading...