ជនបរទេស​ជាង ១៨០០ នាក់ ត្រូវបាន​បណ្តេញ​ចេញពី​កម្ពុជា ក្នុង​ឆ្នាំ​២០១៧

  • 2018-01-11 06:56:35
  • Views 119

Shares

ភ្នំពេញ ៖ នៅឆ្នាំ២០១៧ មានជនបរទេសសរុប ១៨៨៥ នាក់ ( ស្រី ៣៤២ នាក់ ) ចំនួន ៤៧ សញ្ជាតិ ត្រូវបានបណ្តេញចេញពីកម្ពុជា។ នេះបើតាមរបាយការណ៍ប្រចាំឆ្នាំ។ របាយការណ៍នេះ ត្រូវបានលើកបង្ហាញក្នុងពិធីប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៧ និងលើកទិសដៅការងារអនុវត្តបន្តឆ្នាំ២០១៨ និងពិធីប្រកាសមុខតំណែង បំពាក់ឋានន្តរសក្តិជូនដល់នាយ នាយរងនគរបាលជាតិ របស់នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ កាលពីរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨។ របាយការណ៍បង្ហាញថា ការបណ្តេញជនបរទេសពីកម្ពុជា ទាំង ១៨៨៥ នាក់ ត្រូវបានធ្វើឡើងចំនួន ៣៩២ លើក។

26231781_1675178862545374_1586511412681108184_n

ក្នុងនោះ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានបណ្តេញជនបរទេស ចំនួន ៣៤២ លើក សរុបចំនួនមនុស្ស ១៦៨៩ នាក់ ( ស្រី ៣១៥ នាក់ ) សញ្ជាតិចំនួន ៤៤ សញ្ជាតិ។ កន្លែងបញ្ចេញចេញនៅរាជធានីភ្នំពេញ មានជនបរទេស ដែលបញ្ចេញចេញច្រើនជាងគេ រហូតដល់ ៣២១ លើក មានមនុស្សសរុបចំនួន ១៥០៦ នាក់ ( ស្រី ២៩២ នាក់ ) មាន ៤០ សញ្ជាតិ ៕

Loading...
Loading...