ចោរស្រីលួចទូរស័ព្ទ IPHONE របស់ម្ចាស់តូប ស្រែកឆោឡោ​ផ្អើលផ្សារប៉េសេថ្មីទាំងព្រលឹម​!

  • 2018-01-11 06:54:14
  • Views 107

Shares

រាជធានីភ្នំពេញ ៖ ផ្អើលផ្សារប៉េសេថ្មីទាំងព្រលឹម បន្ទាប់ពីមានស្ត្រីម្នាក់ បានបន្លំលួចយកទូរស័ព្ទដៃរបស់ម្ចាស់តូបលក់ខោរអាវក្នុងផ្សារ តែមិនបានសម្រេច ត្រូវអ្នកលក់ដូរតូបក្បែរគ្នាឃើញទាន់ ស្រែកផ្អើលនិងនាំគ្នាជួយឃាត់ខ្លួនតែម្ដង កាលពីវេលាម៉ោង៨:១០នាទីព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨នេះ នៅចំណុចតូបលក់ខោរអាវមួយកន្លែង ក្នុងផ្សារបេសេថ្មី ភូមិត្នោតជ្រុំ២ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

26219396_1675181412545119_1804766889481312181_n

ប្រភពព័ត៌មានពីនារីរងគ្រោះបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់កំពុងរៀបចំអីវ៉ាន់លក់ដូរនៅផ្សារបេសេថ្មី ដោយបានដាក់ទូរសព្ទក្នុងថង់សម្លៀកបំពាក់ពណ៌ទឹកក្រូច និងមានមួកសុវត្ថិភាពមួយសង្កត់ពីលើ ខណៈដែលគាត់ភ្លេចខ្លួនកំពុងរៀបចំតូបនោះ ស្រាប់តែមានស្ត្រីជនសង្ស័យនោះ បានដើរបន្លំធ្វើជាអ្នកទិញហើយរើកកាយ បន្លំលួចយកទូរសព្ទម៉ាក IPhone 5 ពណ៌ទឹកប្រាក់ របស់នារីរងគ្រោះដែលដាក់ក្នុងថង់ខោអាវ តែ ត្រូវបានអ្នកលក់ដូរតូបក្បែរគ្នាឃើញស្រែកចោរៗ ឆោឡោ រត់ទៅចាប់យកទូរស័ព្ទបានវិញ ហើយទាក់ទងសន្តិសុខផ្សារចុះមកឃាត់ខ្លួនសិន រងចាំប្រគល់ឲ្យសមត្ថកិច្ច បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់អ្នកដើរទិញឥវ៉ាន់ អ្នកលក់ដូរជាច្រើនចោមរោមមើលពេញផ្សារ។

26219396_1675181412545119_1804766889481312181_n1

ស្ត្រីជាជនសង្ស័យនោះឈ្មោះ ប៉ោ លីឃីម អាយុ៤៤ឆ្នាំ មានស្រុកកំណើតនៅឃុំសួង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បច្ចុប្បន្នស្នាក់នៅផ្ទះជួលម្តុំផ្សារបេសេ ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ។ រីឯនារីរងគ្រោះឈ្មោះ ទ្រី កន្និកា អាយុ១៧ឆ្នាំ ជានិស្សិត ស្នាក់នៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ។

26230863_1675181419211785_6757666972378420089_n

តាមចម្លើយរបស់ស្ត្រីជនសង្ស័យនោះ បាននិយាយថា ខ្លួនមិនបានដឹងថាថង់ខោអាវខាងលើនេះមានទូរស័ព្ទក្នុងហ្នឹងទេ ស្មានថាគេបោះចោល និងជាថង់ខោអាវជជុះ ទើបអង្គុយរើកកាយមើល ស្រាប់តែគេស្រែកថាចោរតែម្តង។

ក្រោយពីសាកសួរនៅប៉ុស្តិ៍រួចហើយ ជនរងគ្រោះមិនដាក់ពាក្យបណ្តឹងទេ គ្រាន់តែសំណូមពរឲ្យសមត្ថកិច្ចប៉ុស្តិ៍បឹងទំពុន២ ជួយយកស្ត្រីខាងលើនេះ ទៅដាក់មន្ទីរសង្គមកិច្ច ដើម្បីអប់រំកែប្រែខ្លួនតែប៉ុណ្ណោះ៕

126230863_1675181419211785_6757666972378420089_n
Loading...
Loading...