បុរស​ម្នាក់បើកបរ​រថយន្តម៉ាកព្រូស ក្នុងល្បឿនលឿនរ៉េ​ជ្រុល​ចង្កូត​បុក​ខឿន​សួនច្បារ បណ្ដាល​ឲ្យ​រថយន្ដ​ក្រឡាប់២ទៅ៣ត្រឡប់ រងរបួស​ធ្ងន់

  • 2017-09-16 03:01:56
  • Views 100

Shares

ភ្នំពេញៈ ហេតុការណ៍នេះបាបកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទី អធ្រាត្រចូលថ្ងៃ១៦ ខែកញ្ញា ឆ្នាំ២០១៧ លើកំណាត់ផ្លូវជាតិលេខ៦អា ត្រង់ចំណុចរង្វង់មូលព្រហ្មមុខបួន ស្ថិតក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

21743194_348898162236469_5370838692019570821_n

មុនពេលកើតហេតុ គេឃើញបុរសម្នាក់ បានបើកបររថយន្ដមួយគឿងម៉ាក Toyota Prius ពណ៌ទឹកប្រាក់ គ្មានស្លាកលេខ ធ្វើដំណើតាមបណ្ដោយផ្លូវជាតិលេខ៦អា ទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុ បានរ៉េជ្រុលចង្កូតទៅបុកខឿនសួនច្បារ បណ្ដាលឲ្យរថយន្ដក្រឡាប់២ទៅ៣ត្រឡប់។ ហេតុការណ៍នេះ បណ្ដាលឲ្យរថយន្ដក្រឡាប់ផ្ងារជើងខូចខាតយ៉ាងដំណំ និងខូចខាតទ្រព្យសម្បត្តិរដ្ឋផងដែរ។ ចំណែកអ្នកបើកបររថយន្ដរងរបួសធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាម។

21751264_348898185569800_1720761257388318652_n

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ បានចុះមកធ្វើការវាស់វែងយករថយន្ដខាងលើទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលក្រុងភ្នំពេញ ដើម្បីធ្វើការតាមនីតិវិធីច្បាប់៕

21740219_348898165569802_5303703229736342366_n
Loading...
Loading...