ជនសង្ស័យ​ម្នាក់​បានធ្វើ​សកម្មភាព​រំលោភ​សេព​ស​ន្ថ​វះ នារី​ម្នា​ក់វ័យ១៨ឆ្នាំ​បានសម្រេច បែរជា​ប៉ូលីស​បិទបាំង​អ្នកសារព័ត៌មាន​មិនអោយ​ផ្តិត​រូបភាព សង្ស័យ​មានរឿង​ពីក្រោយ​ខ្នង

  • 2018-01-11 02:22:41
  • Views 136

Shares

ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងនៅរសៀលថ្ងៃទី១០ខែមករាឆ្នាំ២០១៨ ស្ថិតក្នុងចំណុចសង្កាត់ចតុមុខ ខណ្ឌដូនពេញ។ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើងក្នុងសង្កាត់ចតុមុខដោយជនសង្ស័យម្នាក់បានធ្វើសកម្មភាពរំលោភសេពសន្ថវះ នារីម្នាក់វ័យ១៨ឆ្នាំបានសម្រេច តែត្រូវក្រុមគ្រួសារជនរងគ្រោះមកទាន់និងប្ដឹងសមត្ថកិច្ចជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យបានភ្លាមៗនាំទៅប៉ុស្ដិ៍នគរបាលរដ្ឋបាលចតុមុខដើម្បីសួរនាំ។

ហួសចិត្តនោះ គឺជនសង្ស័យត្រូវបានសមត្ថកិច្ចប៉ុស្ដិ៍នគរបាលចតុមុខរារាំងអ្នកសារព័ត៌មានមិនអោយថតរូបជនល្មើសដែលបានធ្វើសកម្មភាពរំលោភនារីវ័យ១៨ឆ្នាំបានសម្រេចនោះឡើយ ។ ចំណែកក្រុមគ្រួសារជនរងគ្រោះគ្រាន់តែបានផ្ដល់បទសម្ភាសន៍ខ្លីអោយដឹងថា ជាករណីរំលោភក្មេងស្រីវ័យ១៨ឆ្នាំ រីឯជនសង្ស័យជានរណា? បានធ្វើសកម្មភាពនិងមានគម្រោងយ៉ាងដូចម្តេច?គឺយើងពុំទទួលបានព័ត៌មានឡើយ ដោយលោកមេប៉ុស្ដិ៍និងកូនចៅក្រោមឱវាទបានព្យាយាមរារាំងអ្នកសារព័ត៌មាន មិនដឹងមានគោលបំណងអ្វីឡើយ។
ក្រោយពេលកើតហេតុជនសង្ស័យត្រូវបាននគរបាលប៉ុស្ដិ៍ចតុមុខដឹកបញ្ជូនតាមម៉ូតូយកទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដូនពេញដើម្បីគេចពីអ្នកសារព័ត៌មានថែមទៀត ៕

WhatsApp-Image-2018-01-10-at-7.02.29-PM
WhatsApp-Image-2018-01-10-at-6.27.25-PM
WhatsApp-Image-2018-01-10-at-6.27.27-PM
WhatsApp-Image-2018-01-10-at-6.27.53-PM-1
WhatsApp-Image-2018-01-10-at-6.27.54-PM
WhatsApp-Image-2018-01-10-at-6.27.56-PM
Loading...
Loading...