អស់ពី​រឿង​ឌុប​ស្រី​ស្នេហ៍ ចៃដន្យ​ប្រពន្ធ​ឃើញ ស្រែកថាចោរៗ ឥឡូវ​ឃាត់ខ្លួន​ករណី​គ្រឿងញៀន

  • 2018-01-11 02:19:20
  • Views 223

Shares

ភ្នំពេញៈ ករណីស្នេហាត្រីកោណនេះ កើតឡើងការពីវេលាម៉ោង១១ និង៤០នាទីយប់ ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨ នៅជិតផ្សារដើមគ តាមបណ្ដោយផ្លូវព្រះមុនីរ៉េត ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន រាជធានីភ្នំពេញ។

3141215012

ផ្អើលខណ្ឌចំការមនទាំងយប់ បុរសម្នាក់ឌុបស្រីស្នេហ៍ តែត្រូវសមត្ថកិច្ចប៉ុស្តិ៍នគរបាលទំនប់ទឹកដេញតាមចាប់ឃាត់ខ្លួនបាន ដោយឮនារី២នាក់ជិះម៉ូតូដេញពីក្រោយ និងស្រែកថាចោរឆក់កាបូប តែពេលឃាត់យកមកសួរនាំ ទើបដឹងថា ជាករណីហួសចិត្ត ប្ដីលួចមានស្រីស្នេហ៍ថ្មី តែប្រពន្ធតាមទាន់ ក៏ស្រែកថាចោរទៅវិញ។

តាមសម្ដីបុរសដែលជាជនសង្ស័យបានឲ្យដឹងថា រូបគេទាំង២នាក់ មានទំនាក់ទំនងជាគ្នា២ទៅ៣ខែមកហើយ នៅមុនពេលកើតហេតុ គឺរូបគាត់បានចេញពីផ្ទះនៅជម្ពូវ័នដើម្បីមកយកនារីជាសង្សានៅម៉ាត២៤ម៉ោងគល់ស្ពានអាកាសស្ទឹងមានជ័យ គោលបំណងឌុបដើរលេង ហើយទំនងជាអតីតប្រពន្ធដឹង ទើបតាមទាន់ និងស្រែកថាចោរឆក់កាបូបបង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចដេញចាប់វាយខ្នោះតែម្ដង។

ក្រោយនគរបាលប៉ុស្តិ៍សាកសួរ និងធ្វើកំណត់ហេតុ បុរសជាប្តី និងប្រពន្ធបានសម្របសម្រួលគ្នាបញ្ចប់រឿង ទើបអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ។

ពាកព័ន្ធនឹងករណីនេះ បន្ទាប់ពីបានឃើញព័ត៌មាន និងរូបភាពបុរសខាងលើ សមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យបានស្គាល់ភិនភាគ ព្រោះជនសង្ស័យ គឺជាមុខសញ្ញាក្រុមជួញដូរគ្រឿងញៀនយូរមកហើយ ប៉ុន្តែរកភស្តុតាងដាក់បន្ទុកមិនបាន។ ទើបតែ២ថ្ងៃមុន គឺយប់ម៉ោង៨ ថ្ងៃចន្ទ ទី៨ ខែមករា ឆ្នាំ២០១៨ សមត្ថកិច្ចចាប់បុរស៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ដោយពួកគេបានឆ្លើយថា គេលក់គ្រឿងញៀនឲ្យជនសង្ស័យខាងលើនេះ។

បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវ និងបន្តនីតិវិធីចំពោះជនសង្ស័យ៕

314121502
314121503
314121504
314121505
314121506
3141215010
3141215011
Loading...
Loading...