បុរស​ម្នាក់ ​លួច​ម៉ូតូ​គេ រួច​ជិះ​ម៉ូតូ​បុក​បា​រ៉ា​ស់​ប៉ូលិស​ចាំ​ស្ទាក់ ដួលសន្លប់​ស្តូក

  • 2018-01-11 02:16:04
  • Views 95

Shares

កំពង់ធំៈ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ ជំទប់ទី១ ឃុំណាក្រោម លេងល្បែងចាញ់លុយអស់ លួចម៉ូតូពីស្រុកជីក្រែងជិះទៅបុកប៉ារាស់របស់សមត្ថកិច្ចដួលសន្លប់ស្តូក នៅមុខអធិការដ្ឋាននគរបាលស្រុកស្ទោង។បុរសខាងលើឈ្មោះ ខេង ថា អាយុ៥៧ឆ្នាំ រស់នៅភូមិស្ពានគ្រោង ជាជំទប់ទី១ ឃុំចំណាក្រោម។

314181202

មុនពេលកើតហេតុ សមត្ថកិច្ចបានទទួលព័ត៌មានថា មានករណីចោរលួចម៉ូតូ។ ខណៈនោះ កម្លាំងនគរបាលស្រុក សហការជាមួយកម្លាំងកងរាជអាវុធហត្ថ ដាក់បារ៉ាស់ចាំចាប់។ ស្រាប់តែបន្តិចក្រោយមក ជនសង្ស័យខាងលើ បានជិះម៉ូតូមកដល់ក៏ជ្រុលបុកបារ៉ាស់ដួលសន្លប់ស្តូក ហើយត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យស្ទោង។

314181203

ក្រោយជនសង្ស័យដឹងខ្លួនបានសារភាពថា គាត់មិនមែនជាចោរទេ គាត់ជាជំទប់ទី១ នៅឃុំណាក្រោម បានជិះម៉ូតូទៅលេងល្បែងនៅស្រុកជីក្រែង ហើយបានចាញ់លុយអស់ ក៏យកម៉ូតូទៅបញ្ចាំ១លានរៀល។ លុះអត់លុយលោះ ខ្លួនក៏បែកគំនិតលួចយកម៉ូតូមកវិញ រួចជិះមកផ្ទះ ហើយមិនដឹងថា ត្រូវម្ចាស់លុយប្ដឹងសមត្ថកិច្ចឲ្យចាំស្ទាក់ចាប់នោះទេ។ ខណៈមកដល់ចំណុចកើតហេតុ ដោយសារគាត់ជិះម៉ូតូលឿនពេក ក៏ជ្រុលបុកបារ៉ាស់ ដួលសន្លប់ស្តូកស្តឹងតែម្តង  ៕

314181204
314181206
Loading...
Loading...