បែកធ្លាយ​រឿង​ចៅអធិការ​ថ្មី ឱ្យ​ព្រះសង្ឃ​ទៅ​រុះរើ​ផ្ទះ​ពលរដ្ឋ​ក្រីក្រ

  • 2018-01-11 02:13:43
  • Views 142

Shares

ខេត្តសៀមរាប ៖ បែកធ្លាយរឿងចៅអធិការថ្មី ជំនាន់ទី៥ ដែលទើបតែងតាំងបាន៦ ទៅ៧ខែបញ្ជា ឱ្យព្រះសង្ឃទៅរុះរើទ្រព្យសម្បត្តិក្នុងផ្ទះពលរដ្ឋក្រីក្រ ក្នុងបរិវេណវត្តយកទៅចោលនៅក្នុងព្រៃ ទាំងកណ្តាលយប់ និងឱ្យអាជីវករលក់ដូរ ជុំវិញបរិវេណវត្តឥន្ទបត្តបុរីអង្គរខាងជើង មានការភ្ញាក់ផ្អើល ខណៈនោះត្រូវបានប្រជាពលរដ្ឋនាំគ្នាខ្សឹបខ្សៀវ ប៉ុន្តែគ្មាននរណាហ៊ាន ចេញមុខជួយបាននិយាយបានឡើយ ព្រមទាំងគណៈកម្មាធិការអាចារ្យវត្តផងដែរ។

26805112_1674580689271858_2330326243209458952_n

ហេតុការណ៍ព្រះសង្ឃ នាំគ្នារុះរើទ្រព្យសម្បត្តិពលរដ្ឋក្រីក្រនោះបានកើតឡើងរយៈ៣ថ្ងៃ ស្ថិតនៅក្នុងបរិវេណវត្តឥន្ទបត្តបុរីអង្គរខាងជើង ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ក្រុង/ខេត្តសៀមរាប។ លោក ស្រី លឿង គន ភេទស្រី អាយុ៦៧ឆ្នាំ រស់នៅភូមិក្រវ៉ាន់ សង្កាត់នគរធំ ក្រុង/ខេត្តសៀមរាប ដែលជាស្រី មេម៉ាយក្រីក្រ ចិញ្ចឹមបីបាច់ថែរក្សាកូនស្រី និងចៅៗចំនួន៥នាក់ បានការរៀបរាប់ទាំងទឹកភ្នែកប្រាប់កោះសន្តិភាពថា មុននាំគ្នាមករុះរើផ្ទះនាងខ្ញុំ ចៅអធិការវត្ត បានមកប្រាប់នាងខ្ញុំឱ្យរុះរើយកទ្រព្យសម្បត្តិដែលមានទាំងប៉ុន្មាន យកចេញឱ្យអស់ក្នុងចំនួន៧ថ្ងៃនេះ ប្រសិនបើនាងខ្ញុំមិនព្រមតាមទេ ប្រាកដជាដឹងគ្នា ហើយ ពេលនោះនាងខ្ញុំ ក៏សួរទៅវិញថា ចុះតេគុណ ឱ្យពួកខ្ញុំរើទៅនៅឯណា បើផ្ទះនេះជាផ្ទះរបស់នាងខ្ញុំ នៅតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ។ ហើយពួកគេនិយាយវិញថា បើនាងខ្ញុំមិនព្រមរើចេញទេ ពិតជាដឹងគ្នាហើយ ថែមទាំងគេនិយាយទៀតថា នេះមិនមែនផ្ទះខ្ញុំ ព្រោះផ្ទះនេះជាកុដិរបស់លោកសម្រាប់គង់នៅ ចង់ទៅនៅឯណាក៏ទៅចុះ គ្មានការដោះដូរអ្វីនោះឡើយ។

26231265_1674580692605191_5477780458205053900_n

អ្នកស្រីបានរៀបរាប់បន្តថា ពួកគាត់បានចូលមករស់នៅលើទឹកដីអង្គរនេះតាំងពីឆ្នាំ១៩៧៩ រហូតមកដល់បច្ចុប្បន្ន កាលពីមុនឪពុកនាងខ្ញុំ ជាចៅអធិការវត្តនេះ រហូតគាត់ស្លាប់ទៅ ដល់ឡើងព្រះគ្រូចៅអធិការថ្មីតៗគ្នា ចំនួន៤អង្គ ហើយគាត់រស់នៅទីនេះមានសេចក្តីសុខ រហូតមក មិនដែលមានទំនាស់ជាមួយព្រះសង្ឃអង្គណាឡើយ ព្រោះនាងខ្ញុំធ្វើតែបុណ្យ មិនដែលធ្វើបាប ទៅលើអ្នកណាម្តងណាឡើយ ចុះហេតុអ្វី បានជាលោក ព្រះនាម គង់ សុភាព ដែលជាគ្រូចៅអធិការ ទើបឡើងមិនទាន់បានប៉ុន្មានខែផង បែជានាំព្រះសង្ឃ ប្រហែល៥ ទៅ៦អង្គ មកឡើងរុះរើ គ្រឿងបូជា ព្រះពុទ្ធ ដែលនាងខ្ញុំខំគោរព ជារៀងរាល់ថ្ងៃ និងទ្រព្យសម្បត្តិក្នុងផ្ទះមួយចំនួន របស់នាងខ្ញុំទាំងយប់ ហើយថែមទាំងយកទៅគ្រវែងចោល នៅកណ្តាលព្រៃទៀត។

26230842_1674580802605180_9155147203808823027_n

អ្នកស្រីបានរៀបរាប់បន្កថែមថា មិនត្រឹមតែនាំគ្នាមករុះរើ ប៉ុណ្ណោះទេ ថែមទាំងចាក់សោបិទទ្វារ និងលើកបាវអង្ករចាក់ចោលដូចពួកខ្ញុំ ជាសត្វធាតុអីចឹង ហើយធាក់កាំជណ្តើរបាក់ខ្ទេចខ្ទីអស់ទៀតផង តើពួកព្រះសង្ឃទាំងអស់នោះ ជាព្រះសង្ឃសម្រាប់ឱ្យប្រជាពលរដ្ឋគោរព ឬបួសមក ដើម្បីតែរករឿងប្រជាពលរដ្ឋតែប៉ុណ្ណោះ តើមានពីណាហ៊ានមកគោរពតទៅទៀត។ មិនតែប៉ុណ្ណោះ ពួកលោកសង្ឃទាំងអស់នោះ ថែមទាំងប្រមាថអាយុជីវិតពួកនាងខ្ញុំថែមទៀតផង។

26231020_1674580712605189_7315516156430657819_n

ចំណែកព្រះគ្រូចៅអធិការវត្ត ព្រះនាម គង់ សុភាព ព្រះជន្មប្រហែល៣៥ព្រះវស្សា ដែលជាព្រះគ្រូបញ្ញារង្សីឧត្តមឋិតប្បញ្ញោ ទីប្រឹក្សាសម្តេចព្រះអត្តមហាសង្ឃរាជាធិបតី និងជាចៅអធិការវត្តឥន្ទបត្តបុរីអង្គរខាងជើង មានសង្ឃដីកាប្រាប់កោះសន្តិភាពថា បញ្ហានេះដោយសារតែញោមឈ្មោះ លឿង គន និងកូនស្រីឈ្មោះ យិន លីណា ហៅពក មូលហេតុតែគាត់មានបញ្ហានេះធ្ងន់ធ្ងរសម្រាប់ព្រះពុទ្ធសាសនា ហើយដែលមិនអាចលើកលែងបាន ហើយព្រះសង្ឃក្នុងវត្តនេះ ក៏បានព្រមព្រៀងគ្នា មិនអនុញ្ញាត ឱ្យគាត់នៅ ដោយសារតែគាត់ មើលងាយព្រះសង្ឃ ហើយកូនគាត់ហៅព្រះសង្ឃសុទ្ធតែអាត្រងោល ហើយគាត់ប្រមាថព្រះសង្ឃរឿងអីផ្សេងៗទៀត។

26233351_1674580709271856_3368605860873326266_o

ហើយរឿងដែលសំខាន់នោះគឺ កូនស្រីរបស់គាត់វិញបានប្រព្រឹត្តិខុសគន្លងប្រព្រៃណីច្រើននៅក្នុងវត្ត និយាយឱ្យចំទៅ រឿងនេះគឺ វាពាក់ព័ន្ធដល់កិត្យានុភាពព្រះពុទ្ធសាសនាខ្លាំង ហើយយើងបានដាក់ពាក្យទៅឱ្យសមត្ថកិច្ចដែរ ប៉ុន្តែហាក់បីដូចជាគ្មានប្រសិទ្ធភាព ចំណែកកូនស្រីគាត់វិញអត់មានប្តីទេ តែមានកូន២ ទៅ៣នាក់ ហើយឃើញតែលោក និងបាសកមិនដឹងមកពីណាសុំសម្រាកចេញចូលៗ ទាំងយប់ទាំងថ្ងៃ។

26733383_1674580882605172_1724593553129129100_n

ហេតុដូច្នេះហើយបានជា លោក និងដូនជីនៅក្នុងវត្តទាំងអស់មិនព្រមឲ្យគាត់នៅតទៅទៀត។ ប៉ុន្តែជាមួយលោក មួយចំនួន នៅក្នុងវត្តនេះពីមុនមកត្រូវបានលោក ចៅអធិការមុន បានដេញចេញអស់ហើយ។ លោកគ្រូចៅអធិការវត្តបានមានសង្ឃដីកាបន្តថា ការរស់នៅក្នុងវត្ត ទាល់តែចេះគោរពព្រះសង្ឃ ហើយកូនគាត់ប្រុស ដែលធ្វើទាហាននោះ ក៏មកជេរព្រះសង្ឃសុទ្ធតែអាត្រងោលដូចកូនស្រីគាត់ដែរ ដូច្នេះលោកទាំងអស់មានការឈឺចាប់ បានជាមិនអនុញ្ញាតឱ្យគាត់នៅតទៅទៀតដាច់ខាត។

អ្នកខ្លះថា គាត់នៅយូរហើយប៉ុន្មានតាមលោក និយាយ គាត់បានចេញចូល៣ទៅ៤ដង ពីវត្តនេះ ហើយថែមទាំងអ្នកនៅក្នុងវត្តនេះ ក៏ព្រមព្រៀងឱ្យគាត់ចេញដែរ៖ ទី១-គាត់អត់បានជួយអីវត្តទេ ទី២- គាត់ធ្វើឱ្យអាប់ឱនកិត្តិយសនៅក្នុងវត្តច្រើនលើក ច្រើនសារហើយ។ ជាចុងក្រោយនេះ ដោយសារវា ធ្វើឱ្យប៉ះពាល់កិត្យានុភាពនឹងសាសនា ដែលពុទ្ធបរិស័ទ ដែលតែងនាំគ្នាគោរព ហើយពួកគាត់ដែលលោក បានយកលិខិតទៅជូនឱ្យគាត់ ដើម្បីឱ្យគាត់រុះរើចេញនោះ គាត់ថាក្រដាសនេះដូចក្រដាសកិតអាចម៍ នេះបានន័យថា មើលងាយចៅអធិការវត្ត និងមើលងាយដល់ព្រះសង្ឃថែមទៀតផង។

26219556_1674580849271842_7250926452660984771_n

ចំណែកប្រជាពលរដ្ឋ និងអាជីវករ ដែលលក់ដូរនៅជុំវិញបរិវេណវត្តខាងត្បូង និងខាងជើង រៀបរាប់ប្រាប់កោះសន្តិភាពថា ចាប់តាំងពីលោកគ្រូ ចៅអធិការវត្តមុន ចំនួន៤អង្គ មិនដែលឃើញ លោក អង្គណាចេញមកបិណ្ឌបាត សុំលុយ ដាក់ខែ ដូចលោកគ្រូចៅអធិការ គង់ សុភាព ទើបឡើងថ្មីបាន៦ ទៅ៧ខែ ហើយមកសុំលុយដាក់ខែថា យកទៅកសាងក្នុងវត្តនោះ ចំនួន១០ដុល្លារ ទៅ២០ដុល្លារ ក្នុង១ខែ តាមតូច តាមធំ។

ព្រលរដ្ឋបាននិយាយប្រាប់ទៀតថា ចំពោះរឿងលោក ទៅរុះរើទ្រព្យសម្បត្តិលោកយាយ និង កូនចៅនោះ គឺជារឿងខុសទាំងស្រុង ព្រោះគាត់រស់នៅទីនោះតាំងពីចៅអធិការទី១រហូតដល់ទី៤ មិនដែលមានលោកអង្គណា ទៅប្រាប់ឱ្យរុះរើនោះទេ មានតែ លោកគ្រូចៅអធិការថ្មីនេះទេ។ ពលរដ្ឋបាននិយាយប្រាប់ទៀតថា ចំពោះលោកតាអាចារ្យ ដែលជាគណៈកម្មាការវត្តនេះ ឃើញមកតែថ្ងៃសីលទេ ព្រោះឮពាក្យអាចារាមថា ចង់ផ្លាស់ប្តូរគណៈកម្មាការវត្ត ថ្មី ក្នុងពេលឆាប់ៗខាងមុខនេះ។

26219720_1674580795938514_4197734957783954337_n

សូមបញ្ជាក់ថា រឿងនៅក្នុងវត្តឥន្ទបត្តបុរីអង្គរខាងជើង ស្ថិតនៅក្នុងអង្គរវត្ត ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ក្រុង/ខេត្តសៀមរាបនោះ បានកើតឡើងក្នុងពេលថ្មីៗនេះ ប៉ុន្តែត្រូវ លោកបិទបាំងមិនចង់ឱ្យអ្នកយកព័ត៌មានដឹង ទើបតែថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨នេះ បែកធ្លាយរឿង លោកសង្ឃនាំគ្នាឡើងទៅរុះរើទ្រព្យសម្បត្តិប្រជាពលរដ្ឋក្រីក្រ ដែលគាត់រស់នៅតាំងពីឆ្នាំ១៩៧៩មក រហូតដល់សព្វថ្ងៃនេះ មានទាំងសំបុត្រកំណើត សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ ដែលធ្វើឱ្យពួកគាត់ចេញដោយ ចៅសង្កាត់នគរធំ និងសមត្ថិកច្ចនគរបាលមូលដ្ឋានផងដែរ៕

26220059_1674580889271838_8220799222994432281_n
Loading...
Loading...