មករស់នៅស្រុកគេហើយ ហ៊ានប្រព្រឹត្តបទល្មើសទៀត !

  • 2018-01-11 02:08:41
  • Views 146

Shares

ខេត្តមណ្ឌលគិរី ៖ ជនជាតិវៀតណាមចំនួន៨នាក់ ត្រូវបានកម្លាំងចម្រុះដែលដឹកនាំដោយលោក ម៉ម វណ្ណដា ព្រះរាជអាជ្ញាររងសាលាដំបូងខេត្ត ឃាត់ខ្លួនយកទៅសាកសួរនៅខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរី ក្នុងប្រតិបត្តិការមួយដែលបានធ្វើឡើងកាលពីរសៀលថ្ងៃទី១០ មករា ២០១៨ នៅតំបន់ដែនជម្រកសត្វព្រៃស្រែពក ក្នុងភូមិសាស្ត្រឃុំក្រង់តេះ ស្រុកពេជ្រាដា។

26231408_1674584765938117_8336472588666457324_n

ប្រភពបានឲ្យដឹងថា អស់រយៈពេលប្រមាណជាង១សប្តាហ៍មកហើយ គេបានឃើញមានក្រុមជនជាតិវៀតណាមជាច្រើននាក់ បានប្រើប្រាស់គ្រឿងចក្រធំៗបីគ្រឿង ឈូសឆាយដីព្រៃ និងកាប់រំលំដើមឈើរាប់ពាន់ដើមគរទុកក្នុងព្រៃជិតអូរផ្លាយ ក្នុងភូមិសាស្ត្រខាងលើ។

ប្រភពបន្តថា ជនជាតិវៀតណាមដែលបានធ្វើសកម្មភាពកាប់ផ្តួលដើមឈើរាប់ពាន់ដើមនោះ បានប្រើប្រាស់គ្រឿងចក្រដែលមានបិទស្លាករបស់ក្រុមហ៊ុន ដួង ស្រួច គ្រុប។ នៅពេលសមត្ថកិច្ចចុះទៅដល់ទីតាំងនោះ គេបានប្រទះឃើញគំនរឈើធំៗចំនួន៧ ដែលមានឈើប្រមាណជិតមួយពាន់ដើម ដែលត្រូវបានគេកាត់គល់កាត់ចុង រាយប៉ាយពេញព្រៃ។

26196326_1674584742604786_8243786625055849033_n

ទោះជាយ៉ាងណារហូតមកដល់វេលាម៉ោង៥ល្ងាច អ្នកកាសែតនៅមិនទាន់បានដឹងពីចំណាត់ការរបស់សមត្ថកិច្ចចំពោះជនជាតិវៀតណាមទាំងនោះទេ។

ចំណែកលោក ម៉ម វណ្ណដា ព្រះរាជអាជ្ញាររងខេត្តបានថ្លែងថា យើងនៅមិនទាន់មានវិធានការយ៉ាងណានោះទេ ចំពោះពួកគេទាំង៨នាក់ ដោយនៅពេលនេះសមត្ថកិច្ចជំនាញកំពុងធ្វើការសាកសួរ និងយកឯកសារនានាមកផ្ទៀងផ្ទាត់ថាតើសកម្មភាពរបស់ក្រុមជនទាំងនោះខុសច្បាប់បែបណា ៕

26731357_1674584755938118_5733632075974616906_n
26734298_1674584869271440_7565554775258592141_n
26229599_1674584752604785_2439631094754272309_n
Loading...
Loading...