មិនដឹង​ជា​មាន​ទំនាស់​អី ទើប​ដល់​ថ្នាក់​ហ្នឹង !

  • 2018-01-11 02:05:52
  • Views 179

Shares

រាជធានីភ្នំពេញ ៖ ជនស្ទាវដែលជាអ្នកបើកបររថយន្តដឹកកុងតឺន័រ១គ្រឿងរបស់ក្រុមហ៊ុនផែស្ងួត TR បានបើកកៀររថយន្តទ្រុង១គ្រឿងឲ្យឈប់ រួចបានទាញដែកបំពង់ទីបដេញវាយសំពងទៅលើបុរសអ្នកបើករថយន្តទ្រុង១គ្រឿងនោះ។ ប៉ុន្តែវាយមិនបានដោយសារតែអ្នកបើករថយន្តទ្រុង បើករថយន្តថយក្រោយផុត បន្ទាប់មកបានបើកទ្វារលោតចុះរត់គេចខ្លួនទាន់។ ប៉ុន្តែអ្វីដែលបង្កជាបញ្ហាថែមមួយជាន់ទៀតនោះ គឺនៅក្នុងខណៈដែលលោតចេញពីរថយន្តអ្នកបើកបររថយន្តទ្រុងមិនបានដោះលេខសិនទេ ដែលជាហេតុធ្វើឲ្យរថយន្តនោះថយក្រោយដោយខ្លួនឯង ជ្រុលទៅបុកម៉ូតូសិស្សសាលា១គ្រឿងបណ្ដាលឲ្យរងរបួស២នាក់។ ហេតុការណ៍នោះបានកើតឡើង កាលពីវេលាម៉ោង៤ល្ងាច ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧នេះ នៅលើកំណាត់ផ្លូវជាតិលេខ៣ ត្រង់ចំណុចមុខកងពលតូចលេខ៧០ ស្ថិតនៅក្នុងភូមិព្រៃព្រីងខាងត្បូង១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះទាំងពីរនាក់នោះមិនទាន់ត្រូវបានគេស្គាល់ឈ្មោះនៅឡើយទេ រងរបួសទាំង២នាក់ ដោយម្នាកបាក់ដៃ ហើយត្រូវបានបញ្ជូនតាមរថយន្តសង្គ្រោះអង្គភាព៧១១ កងពលតូចលេខ៧០ ទៅសង្គ្រោះបន្ទាន់នៅពេទ្យគន្ធបុប្ផា ព្រោះអ្នកទាំង២នាក់នេះមានអាយុទើបតែ១២ឆ្នាំប៉ុណ្ណោះ។ ហើយបានជិះម៉ូតូ១គ្រឿងម៉ាកហុងដាវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1H-7342។ អ្នកបើករថយន្តកុងតឺន័រនោះ មិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេ ហើយរថយន្តដែលជននេះបើកបរក៏មិនត្រូវបានគេស្គាល់ម៉ាក និងស្លាកលេខនោះដែរ គ្រាន់តែដឹងថាជារថយន្តរបស់ផែស្ងួតTRដែលមានទីតាំងស្ថិតនៅក្បែរនោះដែរ។ ដោយឡែកអ្នកបើកបររថយន្តរថយន្តទ្រុងក៏បានគេចខ្លួនបាត់ និងមិនត្រូវបានស្គាល់ឈ្មោះឡើយ ហើយរថយន្តនោះម៉ាកហ៊ីយ៉ាន់ដាយពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-4297។ប្រជាពលរដ្ឋបាននិយាយថា នៅមុនពេលកើតហេតុរថយន្តទាំង២គ្រឿងបានបើកបរស្របគ្នាក្នុងទិសដៅពីជើងទៅត្បូង ហើយមិនដឹងថាមានរឿងទំនាស់អ្វីជាមួយគ្នាពីកន្លែងណាមកនោះឡើយ។

លុះពេលទៅដល់ត្រង់ចំណុចកើតហេតុខាងលើ ស្រាប់តែរថយន្តកុងតឺន័របានជែងរថយន្តទ្រុង ហើយកៀរឲ្យឈប់រួចអ្នកបើករថយន្តកុងតឺន័របានចុះពីរថយន្តទាញដែកបំពង់ទីបដេញវាយទៅលើអ្នកបើករថយន្តទ្រុង។ប្រភពដដែលបានបន្តថា បន្ទាប់ពីឃើញបែបនេះរថយន្តទ្រុងបានបើកថយក្រោយ ដើម្បីគេចចេញពីការដេញវាយ ហើយផុតបន្តិចអ្នកបើករថយន្តទ្រុងបានបើកទ្វារលោតចុះក្រោមរត់គេចខ្លួនបាត់ ដោយមិនបានដោះលេខ ឬកាច់សោពន្លត់រថយន្តឡើយ។ ដែលជាហេតុធ្វើឲ្យរថយន្តទ្រុងនោះថយក្រោយដោយខ្លួនឯងជ្រុលទៅបុកម៉ូតូក្មេងប្រុសរងគ្រោះទាំង២នាក់ដែលកំពុងជិះឌុបគ្នាក្នុងទិសដៅពីជើងទៅត្បូង និងរុញជាច្រើនម៉ែត្ររងរបួសទាំង២នាក់តែម្ដង។ បន្ទាប់មកជនស្ទាវបង្កបានឡើងបើករថយន្តគេចចូលទៅក្នុងផែស្ងួតTR ដែលនៅជិតនោះបាត់ស្រមោល ហើយក្រោយមកនគរបាលបានចុះទៅធ្វើការវាស់វែង និងនាំយករថយន្តទ្រុង ហើយម៉ូតូទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ៕

26229719_1674593552603905_1769906963465447400_n
26169039_1674593549270572_3382036008685262074_n
26229927_1674593555937238_5345950647305662830_n
26230295_1674593565937237_7207711567640648679_n
26733663_1674593605937233_6540058047116745604_n
Loading...
Loading...
Recently Posts