ម៉ូតូ​រ៉ូ​ម៉ក​កំពុង​ដឹក​ទំនិញ​សំពីងសំពោង​ពេញ​មួយ​ចំហៀង​ផ្លូវ​ តាម​ផ្លូវជាតិ​លេខ​៦

  • 2018-01-11 02:03:05
  • Views 58

Shares

ខេត្តបន្ទាយមានជ័យ ៖ ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថាមានម៉ូតូរ៉ឺម៉កជាច្រើនកំពុងដឹកសំពីងសំពោង ពេញមួយចំហៀងផ្លូវ ទោះជាស្នងការនគរបាល ខេត្តធ្លាប់ប្រមានក៏ដោយក៏ឃើញដឹកដដែលនៅព្រឹក ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ តាមផ្លូវជាតិលេខ៦ ស្ថិតក្រុងសិរីសោភ័ណ។

26238945_1674960455900548_404018599195625965_n

អ្នកដំណើរដែលឃើញសកម្មភាពដឹកម្លឹងៗបានរិះគន់ថា ទំនងការដឹកបែបហ្នឹងកម្លាំងនគរបាលចរាចរណ៍ជើងគោកមើលមិនឃើញព្រោះតែដឹកធំពេកដែលមានសំពីងសំពោងពេញមួយចំហៀងផ្លូវតាឯងដោយមិនគិតពីអ្នកធ្វើដំណើរបើកគេចនិងបើកពីក្រោយមើលផ្លូវខាងមុខឡើងវ៉ាមិនរួចគឺបើកបររំលោភផ្លូវសាធារណៈដែលប្រឈមគ្រោះថ្នាក់កើតគ្រប់ពេល។

ប្រជាពលរដ្ឋបានបញ្ជាក់ថា ម៉ូតូរ៉ឺម៉កដឹកសំពីងសំពោងធ្វើប៉ះពាល់សណ្តាប់ធ្នាប់ ហើយការដឹក បែបហ្នឹងឃើញជាញឹកញាប់មកហើយគឺម៉ូតូរ៉ឺម៉កដែលដឹកអីវ៉ានចេញពីក្រុងប៉ោយប៉ែតតាមផ្លូវជាតិលេខ៥ឆ្លងកាត់ក្រុងសិរីសោភ័ណតាមទៅតាមផ្លូវជាតិលេខ៦ទៅខាងខេត្តសៀមរាបដែលឆ្លងកាត់មន្ត្រីនិងសមត្ថកិច្ចជំនាញជាច្រើនដែលធ្វើការតាមផ្លូវ។

26230623_1674960459233881_3836726564320397004_n

អ្នកដំណើរសំណូមពរសុំអោយមន្ត្រីនិងកម្លាំងជំនាញត្រូវមានវិធានការចំពោះរថយន្តឬ ម៉ូតូរ៉ឺម៉កដឹកសំពីងសំពោងប៉ះពាល់សណ្តាប់ធ្នាប់ផ្លូវសាធារណៈដែលប្រឈមគ្រោះថ្នាក់ដល់អ្នកដំណើរ ហើយកន្លងមកធ្លាប់ឃើញស្នងការនគរបាលខេត្តបន្ទាយមានជ័យលោកឧត្តមសេនីយ៍ទោ អាត់ ខែម មានវិធានការចំពោះម៉ូតូរ៉ឺម៉កនិងរថយន្តដឹកសំពីងសំពោងកន្លងមកគួរមានចំណាត់ការបន្តទៀតទើបប្រសើរ ៕

Loading...
Loading...