ស្ងាត់ៗ​ផ្ទុះអាវុធ២គ្រាប់ទៀតហើយ នៅមុខហាងការហ្វេ KIRIRUM ផ្លូវ២៨៧ ស្ថិតក្នុងទឹកដីខណ្ឌចំការមន

  • 2018-01-11 02:00:01
  • Views 120

Shares

រាជធានីភ្នំពេញ ៖ បុរសម្នាក់ជិះត្រូវក្រុមយុវជន៣នាក់ជិះម៉ូតូមួយគ្រឿងតាមបាញ់ប្រហារចំនួន២គ្រាប់បង្កឲ្យមានការណ៍ភ្ញាក់ផ្អើល ដល់សមត្ថកិច្ចខណ្ឌចំការមនចុះមកអន្តរាគមន៍ និងប្រជាពលរដ្ឋអ្នកធ្វើដំណើរតាមផ្លូវទាំងយប់ទៀតហើយ។

s26196087_1674965342566726_3171264942360074319_n

ករណីផ្ទុះអាវុធនេះកាលពីវេលាម៉ោង១០:១០នាទីយប់ ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨នេះ នៅចំណុចផ្លូវលេខ២៨៧ កែងផ្លូវ១៤៣ មុខហាងការហ្វេ KIRIRUM ស្ថិតក្នុងសង្កាត់បឹងកេងកង២ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមសំដីសាក្សីទី១ បានអោយដឹងថា មុនពេលកើតហេតុគាត់ឃើញជនរងគ្រោះបានជិះម៉ូតូបត់ចូលនៅហាងកាហ្វេ KIRIRUM នៅតាមផ្លូវ២៨៧ កែង១៤៣ ភ្លាមនោះស្រាប់តែឃើញជនសង្ស័យ៣នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាក Dream ស៊េរី២០១៧ ស្លាកលេខភ្នំពេញ 1AS-1788 បានស្រែកដាក់ជនរងគ្រោះថា “អាហ្នឹងហើយ” រួចក៏បានដកកាំភ្លើងខ្លីបាញ់ឡើងលើមួយគ្រាប់ ចំណែកជនរងគ្រោះបានបក់ដៃហៅជនសង្ស័យអោយមកវិញ ជនសង្ស័យក៏ជិះទៅបាញ់មួយគ្រាប់ទៀត ចំធ្លុះកញ្ចក់ទ្វារហាងកាហ្វេ KIRIRUM រួចក៏ជិះបកមករកជនរងគ្រោះវិញ ស្រាប់ជនរងគ្រោះរត់ចូលហាងបាត់ ទើបជនសង្ស័យទាំង៣នាក់នោះជិះរត់គេចខ្លួនបាត់ស្រមោលតែម្ដង។

សូមជម្រាបថាករណីផ្ទុះអាវុធនេះមិនបណ្ដាលអោយមានអ្នកណារងរបួសនោះទេ។

បើតាមសាក្សីទី២ដែលនៅក្បែរកន្លែងកើតហេតុបានប្រាប់អោយដឹងថា មុនកើតហេតុប្រហែលជា១០នាទី គេឃើញជនសង្ស័យមានគ្នា ៣នាក់ជិះម៉ូតូ Dream ស៊េរី២០១៧ ស្លាកលេខភ្នំពេញ 1AS-1788 បានជិះឆ្វែលជុំវិញហាងចិនសាច់អាំងក្បែរកន្លែងកើតហេតុនោះពីរជុំហើយ ស្រាប់តែជិះមកម្ដងទៀតក៏បាន និយាយថា អាហ្នឹងទាល់តែបាញ់ ហើយក៏ជិះហួសទៅបាត់ មួយសន្ទុះក្រោយមកក៏លាន់លឺសំលេងផ្ទុះអាវុធមួយគ្រាប់ហើយមួយភ្លេតទៀតក៏លឺមួយគ្រាប់ទៀតបង្កការភ្ញាក់ផ្អើលឡើងតែម្ដង។

បន្ទាប់ពីមានការផ្ទុះអាវុធរួចមកគេសង្កេតឃើញសមត្ថកិច្ចចុះមកដល់ចំណុចកើតហេតុហើយជួយគ្នាដើររកឃើញសំបកកំទុះ២គ្រាប់ បង្ហាញអោយក្រុមអ្នកសារព័ត៌មានថតទុកជាភស្តុតាង ដែលជនសង្ស័យបានធ្វើសកម្មភាពបាញ់រួចហើយជិះម៉ូតូគេចខ្លួនបាត់ស្រមោលសូន្យឈឹងនោះ។

ក្រោយកើតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍បឹងកេងកង២រួចហើយ។ យ៉ាងណាមិញហេតុការណ៍ផ្ទុះអាវុធខាងលើនេះសមត្ថកិច្ចនៅមិនទាន់សន្និដ្ឋានថាជារឿងអ្វីនោះទេ ដោយសុំធ្វើការស្រាវជ្រាវសិន៕

26814988_1674965365900057_1151122736662518285_n
126231376_1674965322566728_4629092106203539710_n
26196087_1674965342566726_3171264942360074319_n
26229341_1674965355900058_3868440940797624457_n1
26220214_1674965382566722_5181388786195607704_n
126814988_1674965365900057_1151122736662518285_n
26229341_1674965355900058_3868440940797624457_n
26231376_1674965322566728_4629092106203539710_n
Loading...
Loading...
Recently Posts