ក្លែងរូបធ្វើសង្ឃដើរបិណ្ឌបាតត្រូវសមត្ថកិច្ចខាត់ខ្លួនបាន១៩នាក់

  • 2018-01-10 13:17:30
  • Views 118

Shares

ខេត្តសៀមរាប ៖ សង្ឃក្លែងរូបចំនួន១៩នាក់និង កុមារម្នាក់ (កូនសិស្សលោក) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ គ្រាដែលពួកគេបន្លំធ្វើសកម្មភាព ដើរបិណ្ឌបាត ទីសាធារណ: ក្នុងក្រុងសៀមរាប យ៉ាងអនាធិតេយ្យ។

26195918_1674357979294129_8684803967772306364_n

ស្នងការរងទទួល ផែនសន្តិសុខ លោកឧត្តមសេនីយ៍ត្រី ហួត សុធី បានអោយដឹងថា ដោយមានការចូលរួម សហការណ៍ពីកំលាំងផ្នែក សន្តិសុខក្រុង និងកំលាំងប៉ុស្តិ៍ នគរបាលរដ្ឋបាល សង្កាត់គោកចក នៃអធិការដ្ឋាននគរបាល ក្រុងសៀមរាប បានចុះប្រមូល ជនសង្ស័យដែលធ្វើសកម្មភាព ក្លែងបន្លំជាសង្ឃ ដើរបិណ្ឌបាត តាមទីផ្សារ ទីសាធារណះ ដេកស្នាក់នៅ តាមផ្ទះសំណាក់ ក្នុងក្រុងសៀមរាប បែបអនាធិតេយ្យ បានចំនួន១៩នាក់ និងកុមារ០១នាក់ ជាកូនសិស្ស។

26230181_1674357989294128_2320467524738266066_n

លោកបន្តថាជនសង្ស័យដែលបានឃាត់ខ្លួនទាំងនោះមានស្រុកកំណើតនៅ ខេត្តព្រៃវែង ខេត្តព្រះវិហ៊ា ខេត្ត តាកែវ ខេត្ត កំពង់ស្ពឺខេត្តបាត់ដំបង ខេត្តកោះកុង ខេត្តកែប ខេត្តព្រះស៉ីហនុ ខេត្តឧត្តមានជ័យ និងខេត្តកំពត។យោងតាម លោកឧត្តមសេនីយ៍ត្រី ហួត សុធី បញ្ជាក់ថា បន្ទាប់ពី អនុគុណ និង ធម្មការក្រុង/ខេត្តសៀមរាប ធ្វើការបកស្បង់ ហើយប្រគល់ អោយសមត្ថកិច្ចយើង ធ្វើការសាកសួរ និងពនិត្យទឹកនោ មរកសាធាតុញៀន លទ្ធផលវិជ្ជមាន ចំនួន២នាក់បញ្ជូន ទៅការិយាល័យ នគរបាល ប្រឆាំងគ្រឿងញៀន អវិជ្ជមាន១៧នាក់ បញ្ជូន ទៅការិយាល័យ ព្រហ្មទណ្ឌកំរិតធ្ងន់ កុមារ០១នាក់បញ្ជូនទៅអង្គការ៕

26239529_1674358012627459_8140754689196100197_n
Loading...
Loading...