ម្តេចគេ​​ខ្លាច ព្រួតវាយ​លោកប៉ូលិសវិញ​

  • 2018-01-10 13:14:57
  • Views 150

Shares

រាជធានីភ្នំពេញ ៖ មន្ត្រីនគរបាលប៉ុស្តិ៍ទំនប់ទឹកម្នាក់ ត្រូវជនសង្ស័យ៤នាក់ព្រួតវាយរងរបួស ខណៈសុំពួកគេត្រួតពិនិត្យ កាលពីវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី១០ មករា ស្ថិតនៅខាងក្រោយផ្សារសុវណ្ណា តាមបណ្តោយផ្លូវលេខ៤៣០ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំកាមន ភ្លាមនោះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបាន២នាក់ ។

សេចក្តីរាយការណ៍ឱ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួន ១-ឈ្មោះពេជ្យ សុភិន ភេទប្រុស អាយុ២៧ឆ្នាំ ជាអ្នកដេរពូកឡាន ស្នាក់នៅជិតផ្សារសំណង់១២ ទី២-ឈ្មោះដាំ គឹមសេង ភេទប្រុស អាយុ២៤ឆ្នាំ ជាជាងដេរពូកកៅអីឡាន ស្នាក់នៅជាមួយគ្នា ។

បើតាមសម្តីមន្ត្រីនគរបាលម្នាក់ថា នៅមុនពេលកើតហេតុ រូបគាត់បានជិះម៉ូតូម្នាក់ឯង ដើម្បីល្បាតក្នុងមូលដ្ឋាន ។ ខណៈមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែឃើញជនសង្ស័យ៤នាក់ជិះម៉ូតូ២គ្រឿង ដោយមួយគ្រឿងម៉ាក Zoomerx ពណ៌ស្លាទំលាយ ខ្មៅពាក់ស្លាកលេខភ្នំពេញFS-7575ជិះគ្នា២នាក់ និងមួយគ្រឿងទៀតម៉ាកហុងដាឌ្រីមសង់ស៊េរី០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញBZ8608 ជិះគ្នា២នាក់ដោយមានកាសង្ស័យ ទើបហៅឈប់សុំធ្វើកាត្រួតពិនិត្យ ភ្លាមនោះស្រាប់តែជនសង្ស័យទាំងនោះស្ទុះមកវាយតែម្តង ។ លោកបានបន្តថា ភ្លាមនោះ លោកក៏ទាក់ទងតាមរយះវិទ្យុទាក់ទង ហៅកម្លាំងចំនួយនិងប្រជាពរដ្ឋដែលនៅក្បែរជួយអន្តរាគមន៍ឃាត់បាន២នាក់ភ្លាមៗ តែម្តងចំណែក២នាក់ទៀតគេចខ្លួនបាត់។

តាមចម្លើយសារភាពរបស់ជនសង្ស័យថា មុនពេលកើតហេតុ ពួកគេបាននាំគ្នាចេញពីផឹកស៊ីនៅក្លឹបមួយកន្លែងនៅផ្លូវ២៧១ ហើយបំណងទៅកន្លែងធ្វើកានៅម្តុំសំណង១២ ពេលមកដល់ចំណុចកើតហេតុក៏ជួបជាមួយសមត្ថកិច្ចដេញមកឆែកឆែ និងឃើញសមត្ថកិច្ចមានតែម្នាក់ឯង ទើបធ្វើឲ្យពួកគេវៃតែម្តងទៅ ៕

26196305_1674344845962109_4911298199941651437_n
26230435_1674344839295443_3704046017845781871_n
26229478_1674344849295442_7724178087884386753_n
26219517_1674344882628772_2130285561343232414_n
26229371_1674344842628776_517097058032963870_n
Loading...
Loading...