លោកអភិបាល​ខេត្ត​កណ្តាល​  ប្រគល់​ម៉ូតូ​ Zoomer-X ​ដល់​សិស្សប្រលងជាប់​និទ្ទេស​ A ​

  • 2017-09-16 02:46:02
  • Views 238

Shares

ខេត្តកណ្តាល៖ ម៉ូតូ Zoomer-X ឆ្នាំ២០១៨ ចំនួន១១គ្រឿង ត្រូវបានចៅហ្វាយខេត្តកណ្តាល ឯកឧត្តម ម៉ៅ ភិរុណ ប្រគល់ជូនដល់សិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០១៦-២០១៧ និទ្ទេសA ចំនួន១១នាក់ នៅក្រុងតាខ្មៅ តបតាមការសន្យារបស់ខ្លួន។

21728958_348896622236623_8686551560109980933_o

ការប្រគល់នេះបានឡើងនៅព្រឹកថ្ងៃទី១៥ ខែកញ្ញាម្សិលមិញ ក្នុងពិធីសំណេះសំណាល ជាមួយសិស្សជយ័លាភី ប្រឡងជាប់សញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ និងគ្រូបង្រៀនថ្នាក់ទី១២ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

21728482_348896648903287_2572696025165791881_n

ក្រៅពីសិស្សនិទ្ទេសA ចំនួន១១ នាក់ក្នុងម្នាក់ៗទទួលបានម៉ូតូ Zoomer-X ឆ្នាំ២០១៨ ១គ្រឿងនោះ ឯកឧត្តមអភិបាលខេត្តក៏បានឧបត្ថមដល់សិស្សនិទ្ទេស B ៤៣នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ៤០ម៉ឺនរៀល សិស្សនិទេ្ទស C ៦០នាក់ក្នុងម្នាក់ៗទទួបានថវិកា ៣៥ម៉ឺនរៀល សិស្សនិទេ្ទស D ១២៤នាក់ក្នុងម្នាក់ៗទទួលបានថវិកា ៣០ម៉ឺនរៀល និងសិស្សនិទ្ទេស E ៥៨៦នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ២០ម៉ឺនរៀល។ ដោយឡែកលោកគ្រូ អ្នកគ្រូ ១០៨នាក់ក្នុងម្នាក់ៗបានថវិកា ៤០ម៉ឺនរៀល។

21751389_348896665569952_202816680108042447_n

សូមបញ្ជាក់ថា ខេត្តកណ្ដាលមានសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសំរាប់ឆ្នាំសិក្សា២០១៦-២០១៧ ចំនួន៤៦៤០នាក់ ស្រី២៥៣១នាក់ ស្មើនិង៦១,៥៨%នៃចំនូន បេក្ខជនសរុប៧ ៥៣៥នាក់ បើប្រៀបធៀប និងឆ្នាំមុនកើន៣,៤៣%៕

21731244_348896692236616_8246953910552353807_n
Loading...
Loading...