អស់ទាស់​​ចាញ់​ល្បែង​បញ្ចាំ​ម៉ូតូ អត់​លុយ​លោះ​លួច​ម៉ួ​តូ​ជិះ​មក​វិញ

  • 2018-01-10 13:08:18
  • Views 97

Shares

ខេត្តកំពង់ធំ ៖ ហេតុការណ៍ដ៏គួរឲ្យអស់សំណើចមួយ ដែលលោកជំទប់ទីមួយឃុំចំណាក្រោម លេងល្បែងចាញ់ (អាប៉ោង) អស់លុយក្នុងហោបាវដាក់ម៉ូតូបញ្ចាំអត់លុយលោះ លួចម៉ូតូជិះមកផ្ទះវិញត្រូវម្ចាស់បំណុលស្រែកថាចោរៗ ប្តឹងសមត្ថកិច្ចស្ទាក់ចាប់ ។

26219296_1674338722629388_2059207265162204901_n

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យអ្នកសារព័ត៌មានដឹងថា បន្ទាប់ពីទទួលបានព័ត៌មានមកថា មានមុខសញ្ញាលួចម៉ូតូមកពីស្រុកជីក្រែង ខេត្តសៀមរាប ចូលមកខេត្តកំពង់ធំ កំម្លាំងនគរបាលស្រុកស្ទោង បានសហការណ៍ជាមួយកម្លាំងអាវុធហត្ថស្រុកដាក់បារ៉ាស ស្ទាក់ចាប់បានកាលពីវេលាម៉ោង១០និង១៥នាទីព្រឹក ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ ខណៈពេលដែលជនសង្ស័យជិះម៉ូតូមកដល់ក៏បុកបារ៉ាសដួលសន្លប់ ហើយបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យស្រុកស្ទោង ក្រោយពីជនសង្ស័យបានដឹងខ្លួនឡើងវិញ បានសារភាពប្រាប់សមត្ថកិច្ចថា គាត់មិនមែនជាចោរទេ គាត់ជាជំទប់ទីមួយឃុំចំណាក្រោម ស្រុកស្ទោង បានជិះម៉ូតូទៅលេងល្បែងនៅស្រុកជីក្រែង ខេត្តសៀមរាប នៅពេលដែលចាញ់លុយអស់ គាត់ក៏បានយកម៉ូតូទៅបញ្ចាំ១លានរៀលលេងចាញ់អស់ទៀត អត់លុយលោះ ខ្លួនមានកូនសោម៉ូតូពីរ ក៏យកទៅចាក់លួចម៉ូតូជិះមកផ្ទះវិញ ត្រូវម្ចាស់លុយប្ដឹងសមត្ថកិច្ចស្រុកជីក្រែង ថាមានចោរលួចម៉ូតូ ក៏ស្ទាក់ចាប់តែម្ដង ។

26219696_1674338719296055_7053135758005365914_n

លោក យ៉ង់ សំ អធិការនគរបាលស្រុកស្ទោង បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ខេង ថា ភេទប្រុស អាយុ៥៧ឆ្នាំ ជាជំទប់ទី១ រស់នៅភូមិស្ពានគ្រង ឃុំចំណាក្រោម ម៉ូតូនេះគឺគាត់យកទៅបញ្ចាំនឹងគេយកលុយមកលេងល្បែង ដល់ពេលអត់មានលុយលោះយកម៉ូតូមកវិញ គាត់មានកូនសោមួយទៀត ក៏ចាក់យកម៉ូតូជិះរត់មកផ្ទះនៅស្ពានគ្រងវិញ ត្រូវបានម្ចាស់ប្ដឹងសមត្ថកិច្ចនៅស្រុកជីក្រែងដេញតាមចាប់ថា គាត់ជាចោរលួចម៉ូតូ បន្ទាប់ពីឃាត់ខ្លួនបានសួរនាំរួច ក៏ប្រគល់ទៅឲ្យសមត្ថកិច្ចខាងស្រុកជីក្រែងចាត់ការ ពីព្រោះករណីខាងលើនេះបានកើតហេតុនៅទីនោះ ៕

Loading...
Loading...