លើកទី១សម្រាប់ខេត្តបន្ទាយមានជ័យ ម្ចាស់ទុករថយន្តមុខហាងមួយយប់ព្រឹកឡើងចោរលួចបាត់!

  • 2018-01-10 13:05:01
  • Views 100

Shares

ខេត្តបន្ទាយមានជ័យ ៖ លើកទីមួយហើយសម្រាប់ខេត្តបន្ទាយមានជ័យមាន ករណីលួចរថយន្ត ដែលជាករណីមិនធ្លាប់មានពីមុនបាន បង្ករឲ្យមានការភ្ញាក់ផ្អើល ទាំងប្រជាពលរដ្ឋ និងសមត្ថកិច្ច ។

26230798_1674254502637810_118837009204870484_n

តាមការរៀបរាប់ម្ចាស់រថយន្តឈ្មោះ ញាន កែវ ភេទប្រុស អាយុ៤៦ឆ្នាំ រស់នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា នៅយប់កើតហេតុឈានចូលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ ខ្លួនបានចតរថយន្តមួយគ្រឿងដែលបានខ្ចីពីបងប្អូនមកប្រើ ម៉ាកកាមរី ចង្កូតស្តាំ ផលិតឆ្នាំ១៩៩៣ ពណ៌ប៉ៃតងចាស់ នៅមុខហាងលក់សំលៀកបំពាក់របស់ខ្លួន ហើយខ្លួនក៏ចូលទៅសម្រាកក្នុងហាង លុះព្រឹកឡើងស្រាប់តែបាត់រថយន្តតែម្តង ។

26195785_1674254489304478_7889680402242605887_n

ហើយខ្លួនក៏បានសុំឆែកកាមេរាសុវត្ថិភាព អ្នកជិតខាង ទើបដឹងថា រថយន្តត្រូវបានចោរលួចនៅម៉ោង ១២ : ៥៣ នាទីយប់ តែមិនបានឃើញមុខចោរនោះទេ ព្រោះកាមេរាចាប់រូបបានខាងឆ្វេងនៃរថយន្ត ហើយរថយន្តរបស់លោកចង្កូតស្តាំ ។

ទាក់ទងនឹងបញ្ហានេះលោក ខែម សុភ័ណ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា នេះជាករណីដែលមិនធ្លាប់មានទេពីមុនមក សម្រាប់ខេត្តបន្ទាយមានជ័យ ហើយពេលនេះសមត្ថកិច្ចកំពុងដុតដៃដុតជើង ធ្វើការស៊ើបអង្កេតលើករណីនេះ ៕

Loading...
Loading...