ច​ន ច័ន្ទ​លក្ខិណា​ ឆេះដុំ​កាត់​ព្រឹក​ព្រោះតែ​ស្ត្រី​ម្នាក់​ជេរ​ខ្លួន​ជា​សត្វ​ពីងពាង​កញ្ចាស់

  • 2018-01-10 12:59:57
  • Views 166

Shares

ភ្នំពេញ ៖ តារាសម្តែង និង ជាប្រធានសមាគមសិល្បករខ្មែរអ្នកនាង ចន ច័ន្ទលក្ខិណា បានបញ្ចេញប្រតិកម្មភ្លាមៗ បន្ទាប់ពីត្រូវបានស្ត្រីម្នាក់ជេរ និង ប្រមាថហៅនាងថាជាសត្វពីងពាងកញ្ចាស់។ មិនតែប៉ុណ្ណោះថែមទាំងដាក់ទំនាយឲ្យស្លាប់មួយគ្រួសារទៀតផង។

26196096_1674250092638251_5302854934469578866_n

ឆ្លើយតបនឹងការជេរប្រមាថពីសំណាក់ស្ត្រីម្ចាស់ Account Facebook ឈ្មោះ ឃុន ចន្តា នេះ អ្នកនាង ចន ច័ន្ទលក្ខិណា ក៏បានពន្លះយ៉ាងចាស់ដៃទៅវិញលើស្ត្រីម្នាក់នោះ ដោយនាងបានចាត់ទុកស្ត្រីម្ចាស់ Account Facebook ឈ្មោះ ឃុន ចន្តា ថាជាឈ្លើងសង្គមឈាមដង្កូវ។

អ្នកនាង ចន ច័ន្ទលក្ខិណា បានបញ្ចេញកំហឹងបែបនេះថា ស្រីម្នាក់នេះខួរក្បាលសត្វ ឬក៏មនុស្ស ? លោក Heng Loong អ្នកផុសបែរជាមកជេរឯង យី គិតទៅមនុស្សយើងសម្បូរពួកអគតិ ពួកបំពាន ពួកលាបពណ៌ ទាំងស្រីទាំងប្រុសច្រើនម្ល៉េះ។ បើគ្រាន់តែប៉ុណ្ណេះគឺបំពាន និង គ្មានយុត្តិធម៌ទៅហើយ ទម្រាំរឿងផ្សេងទៀតយ៉ាងម៉េចទៅវិញ សម្បូរណាស់ពពួកមនុស្សសម្លាប់គេហើយចោទ និង ទម្លាក់កំហុសដាក់អ្នកដទៃ។

26231786_1674250079304919_8679679340264663_n

តារាសម្តែងចាស់វស្សាអ្នកនាង ចន ច័ន្ទលក្ខិណា បានបន្តទៀតថា កុំអាងតែយករូបអ្នកដទៃមកធ្វើជា Acc(Account Facebook) ខ្លួនឯងហើយដើរជេរអ្នកដទៃ ហើយចូលចិត្តធ្វើខ្លួនថោកៗ Add ខ្ញុំដើម្បីជេរ ពូជពួកនាងថោកៗណាស់ បើថាខ្ញុំជាពីងពាងកញ្ចាស់ នាងគឺជាឈ្លើងសង្គមឈាមដង្កូវ។ តៃហោងទាំងពូជ គឺពូជនាងហ្នឹងហើយ ព្រោះជាពូជរត់ចោលស្រុក ពូជចោរពានវាំង អត់ចង់ផុសទេតែចង់បញ្ជាក់ថា ពួកនេះសម្បូរពួកខួរក្បាលរាក់ៗ។

26219415_1674250129304914_321782241100518600_n

សូមបញ្ជាក់ថា ការបញ្ចេញប្រតិកម្មពីតារាសម្តែង និង ជាប្រធានសមាគមសិល្បករខ្មែរ អ្នកនាង ចន ច័ន្ទលក្ខិណា ខាងលើនេះ បានធ្វើឡើងភ្លាមៗ ខណៈពេលដែរស្ត្រីម្ចាស់ Account Facebook ឈ្មោះ ឃុន ចន្តា បានប្រើពាក្យសម្តីជេរប្រមាថនាងថា មីចោរសត្វពីងពាងកញ្ចាស់ មីតៃហោងមួយពូជ។ ប៉ុន្តែទន្ទឹមគ្នានេះ អ្នកនាង ចន ច័ន្ទលក្ខិណា ក៏បានព្រលះកប់ៗមាត់វិញផងដែរ៕

26239846_1674250105971583_3169295257504776038_n
Loading...
Loading...
Recently Posts