តារាង​បាល់ទាត់​ក្លាយជា​សង្វៀន​វាយ​គ្នា​ផ្អើល​ក្រុង​តា​ខ្មៅ​

  • 2018-01-10 12:57:27
  • Views 143

Shares

ខេត្តកណ្តាល ៖ ផ្ទុះហិង្សារមួយបានកើតឡើងរវាងក្រុមទាត់បាល់ឈ្មោះ ហេង ហេង ប្រចាំតារាង ប៉ះជាមួយក្រុមទាត់បាល់ម៉ាយហ្វ្រេនបណ្តាលឱ្យកីឡាករម្នាក់រងរបួស ខណៈដែលកំពុងទាត់មានការប៉ះទង្គិចគ្នា ។

ហេតុការណ៍បង្កការប៉ះទង្គិចគ្នានេះនៅយប់ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៨ នៅចំណុចក្នុងតារាងបាល់ទាត់យីហោរ«ហេង ហេង»ស្ពតក្លឹប (តាខ្មៅ) ស្ថិតនៅភូមិថ្មី០១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

នគរបាលប៉ុស្តិ៍រដ្ឋបាលតាខ្មៅបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ វាសនា វ៉ាន់ដេត ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ចំណែកឯជនបង្កមានគ្នាច្រើន ។

បើតាមសាក្សីនៅក្បែរកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា ក្រុមជនរងគ្រោះបានលេងទាត់បាល់ជាមួយក្រុមជនបង្កលេងបានរយៈពេល០១ម៉ោងកន្លះក៏ប៉ះពាក្យសម្តីគ្នាឌឺដងដាក់គ្នាទៅវិញទៅមក ធ្វើឱ្យក្រុមជនបង្កបានព្រួតគ្នាវាយទៅលើជនរងគ្រោះឈ្មោះ វាសនា វ៉ាន់ដេត បណ្តាលឱ្យរងរបួសនៅនឹងកន្លែងកើតហេតុបង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច ។

ភ្លាមៗនោះលោកវរសេនីយ៍ ស កែវពិសិដ្ឋ អធិការក្រុងតាខ្មៅដឹកនាំកម្លាំងព្រហ្មទណ្ឌសហការជាមួយកម្លាំងប៉ុស្តិ៍តាខ្មៅធ្វើការឃាត់ខ្លួន និងនាំជនបង្ក និងជនរងគ្រោះទៅកាន់ប៉ុស្តិ៍រដ្ឋបាលតាខ្មៅដើម្បីធ្វើការសាកសួរ និងចាត់ការតាមនីតិវិធីច្បាប់ ៕

26219968_1674245262638734_6935739735954504595_n
26730645_1674245289305398_2672062072816832726_n
26196269_1674245315972062_8955592073186385441_n
26730607_1674245285972065_4031911533611600753_n
26731045_1674245335972060_6589011981650018609_n
26231339_1674245392638721_7458041282570308551_n
26230279_1674245402638720_1265491094349983121_n
Loading...
Loading...
Recently Posts