ករណីគ្រោះធម្មជាតិរន្ទះបាញ់ស្លាប់បុរសម្នាក់និងរបួសស្រាលម្នាក់
- 2018-01-10 06:03:15
- Views 163
ករណីគ្រោះធម្មជាតិរន្ទះបាញ់ស្លាប់បុរសម្នាក់និងរបួសស្រាលម្នាក់
ខេត្តពោធិ៍សាត់ ៖ អភូតហេតុមួយបានកើតឡើងដោយគ្រោះធម្មជាតិរន្ទះបាញ់ស្លាប់បុរសម្នាក់និងរបួសស្រាលម្នាក់ទាំងកណ្ដាលថ្ងៃក្ដៅគ្មានភ្លៀងមួយតំណក់។អភូត្តហេតុនេះកើតឡើងនៅថ្ងៃអង្គារ ៧ រោចខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនិងថ្ងៃទី ៩ ខែមករាឆ្នាំ ២០១៧ នៅចំណុច ចំការដំឡូងមី ខាងកើតបន្ទាយវរ ១៤៣ កងពលអន្តរាគមន៍ លេខ ១៤ ស្ថិតនៅភូមិបឹងវាល ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ជនរងគ្រោះទីមួយឈ្មោះ យូ សុលាងហៅ (ពៅ) អាយុ ៥៦ ឆ្នាំភេទប្រុស ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ន ភូមិបឹងវាល ឃុំត្នោតជុំស្រុកក្រគរ(ស្លាប់)។និងជនរងគ្រោះម្នាក់ទៀតឈ្មោះ អ៊ន សុខឿន អាយុ២៦ ឆ្នាំ ភេទស្រី ជនជាតិខ្មែរនៅភូមិកូនក្រាយ ឃុំកញ្ជរ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។
នគរបាលមូលដ្ឋានទីនោះឲ្យដឹងថា មុនពេលកើតហេតុស្រ្តីរបួសស្រាលជួបហេតុការនេះនិយាយរៀបរាប់គឺ ម៉ោងកើតហេតុបាននាំគ្នាទៅចំការដើម្បីដើររើសដំឡូងទាំងកណ្ដាលថ្ងៃដែលមឹឃគ្មានភ្លៀងមួយតំណក់។លុះប្រមូលដំឡូងដាក់គររួចជនរងគ្រោះបានមកយករទេះកង់២ដាក់ដំឡូងស្រាប់តែរន្ទះបាញ់ស្លាប់និងកន្លែងតែម្ដងដោយនាងសន្លប់មួយសន្ទុះដឹងខ្លួនវិញ៕