មនុស្ស៣នាក់ស្លាប់ និងរបួសជាច្រើននាក់ ក្នុងហេតុការណ៍រថយន្តខ.ម បុកម៉ូតូ នៅម្ដុំផ្សារជម្ពូវ័ន ខណ្ឌពោធិ៍សែនជ័យ

  • 2018-01-10 05:58:27
  • Views 142

Shares

ភ្នំពេញ ៖ មនុស្ស៣នាក់ ម្នាក់ជាក្មេងតូច បានស្លាប់ និងជាច្រើននាក់ផ្សេងទៀតបានរងរបួសក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរដ៏រន្ធត់រថយន្តកងយោធពលខេមរភូមិន្ទមួយគ្រឿង បុករះរថយន្ត និងម៉ូតូ៦គ្រឿង នៅលើផ្លូវជាតិលេខ៤ ម្តុំផ្សារជម្ពូវ័ន ខណ្ឌពោធិ៍សែនជ័យ នាព្រលប់ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៨នេះ។

26804683_1674028425993751_1585316611575025132_n

សេចក្ដីរាយការណ៍ បានឲ្យដឹងថា រថយន្ដបង្កហេតុពាក់ស្លាកលេខខេមរភូមិន្ទ 3-3936 បានបុករះរថយន្ដចំនួន ៤គ្រឿង និងបុកម៉ូតូ២គ្រឿង បណ្ដាលឲ្យជនរងគ្រោះ ៣នាក់ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុតែម្តង។

បើតាមសេចក្តីរាយការណ៍ ក្នុងចំណោមជនរងគ្រោះ ដែលស្លាប់បាត់បង់ជីវិត មានក្មេងប្រុសម្នាក់ដែលមានអាយុប្រហែលជា ៥ឆ្នាំផងដែរ។ ប្រជាពលរដ្ឋពលរដ្ឋចោមរោមមើលហេតុការណ៍នៅកន្លែងកើតហេតុ បានកើតក្តីតក់ស្លុត និងរន្ធត់ជាខ្លាំងចំពោះគ្រោះថ្នាក់ចរាចរខាងលើនេះ។

26731556_1674028529327074_4569938330338005979_n

មកដល់ពេលនេះអត្តសញ្ញាណជនរងគ្រោះគេនៅមិនទាន់បានដឹងនៅឡើយទេ ខណៈជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ដោយឡែកអ្នកបើកបរបង្កហេតុ បានរត់គេចខ្លួនបាត់ហើយ៕

26804594_1674028472660413_2662654501446533453_n
26230284_1674028445993749_6050862313997734661_n
26195339_1674028489327078_6281514023808730820_n
Loading...
Loading...