លោកឧត្ដមសេនីយ៍ឯក​ ហ៊ុន​ ជា ប្រកាសឧបត្ថម្ភដល់ប៉ូលីសចរាចរណ៍ជាប់កិច្ចសន្យាឈ្មោះ​ អឿង​ ចំណាន ១លានរៀល

  • 2018-01-10 05:52:48
  • Views 168

Shares

ភ្នំពេញ ៖ លោកឧត្ដមសេនីយ៍ឯក ហ៊ុន ជា ប្រកាសឧបត្ថម្ភដល់ប៉ូលីសចរាចរណ៍ជាប់កិច្ចសន្យាឈ្មោះ អឿង ចំណាន ដែលរងគ្រោះដោយកំផ្លៀង និងជើងរន្ទះកណ្តាលទ្រូងពីលោកស័ក្តិបួន សៅ បញ្ញា នៅទីសាធារណៈកាលពីម្សិលមិញតាមបណ្តាញសង្គមហ្វេសប៊ុក។

hun_chea

នៅលើបណ្តាញទំនាក់សង្គមហ្វេសប៊ុកផ្លូវការរបស់លោកឧត្ដមសេនីយ៍ឯក ហ៊ុន ជា កាលពីម្សិលមិញ ជូនថវិកាមួយលានរៀលដល់មន្រ្តីប៉ូលីសចរាចរណ៍ជាប់កិច្ចសន្យាឈ្មោះ អឿង ចំណាន ដែលរងនូវអំពើហិង្សាពីលោក សៅ បញ្ញា ជាប៉ូលិសស័ក្តិ៤ ហើយដោយឲ្យប៉ូលីសចរាចរណ៍ជាប់កិច្ចសន្យាឈ្មោះ អឿង ចំណាន ទៅទទួលលុយតាមលេខទូរស័ព្ទរបស់លោកដោយផ្ទាល់។ លោកឧត្ដមសេនីយ៍ឯក ហ៊ុន ជា បានសរសេរដូច្នេះថា «សូមជូនថវិកាប្អូនប្រុស១លានរៀល សំរាប់ប្រើប្រាស់ក្នុងគ្រួសារប្អូន ដោយការស្រលាញ់ និងអាណិតក្នុងនាមជាខ្មែរ»។

គួរំឭកថា លោកប៉ូលីសស័ក្តិ៤ អាងជើងរន្ទះកណ្តាលទ្រូងកូនប៉ូលីសនោះ ឈ្មោះ សៅ បញ្ញា អាយុ៣៣ឆ្នាំ បម្រើការងារនៅការិយាល័យរដ្ឋបាលសរុប នៃនាយកដ្ឋានប្រឆាំបទល្មើសបច្ចេកវិទ្យា របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។

តាមវីដេអូរបស់លោកប៉ូលិសស័ក្តិ៤ ប្រើអំពើហិង្សាយ៉ាងព្រៃផ្សៃលើមន្ត្រីកិច្ចសន្យា (ប៉ូលិសចរាចរណ៍) ត្រូវបានបង្ហោះចែកចាយពេញហ្វេសប៊ុក ក្នុងថ្ងៃនេះហើយទទួលរងការិះគន់យ៉ាងខ្លាំងពីសាធារណៈជន ហើយករណីវីដេអូ វាយប៉ូលិសចរាចរណ៍នេះ កើតនៅស្តុបត្រឡោកបែក ហើយលោកប៉ូលិសស័ក្តិ៤ ជិះឡានម៉ាកហ្វតលេខ 2AJ-9099។

លោកប៉ូលីសស័ក្តិ៤ ខាងលើជិះឡាន Ford ខុសច្បាប់ ត្រូវប៉ូលីសចរាចរណ៍ឃាត់ ក៏ចុះមកអាងអំណាច ទះកំផ្លៀងទាំងកំរោល និងធាក់កូនប៉ូលីសចរាចរណ៍នោះមួយជើង ដោយឲ្យលុតជង្គង គោរពខ្លួនទៀតផង!។

អ្នកលេងហ្វេសប៊ុកបានលើកឡើងថា សង្ស័យលោកប៉ូលីសស័ក្តិ៤នោះមានអំណាចគ្របមេឃទេដឹង? តើសក្តិលើស្មាជាសក្តិបម្រើរាស្ត្រ ឬសក្តិសម្រាប់អួតអាង ? សូមថ្នាក់លើដកសក្តិចោលទៅ!។ តាមវីដេអូកាមេរាសុវត្តិភាពនេះ ក៏បានបង្ហាញថា មន្ត្រីកិច្ចសន្យាបានលត់ជង្គង់គោរពលោកស័ក្តិ៤ តែត្រូវលោកប៉ូលិសស័ក្តិ៤ ធាក់មួយជើងចំកណ្តាលទ្រូងយ៉ាងពេញទំហឹង។

សូមបញ្ជាក់ថា ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨ ដោយមន្ត្រីនគរបានជាជនជាប់ចោទខាងលើ បានប្រើប្រាស់អំពើហិង្សាយ៉ាងព្រៃផ្សៃទៅលើមន្រ្តីនគរបាលចរាចរណ៍ក្នុងកិច្ចសន្យាម្នាក់ ពេលជួយអន្តរាគមន៍បញ្ជៀសការកកស្ទះចរាចរណ៍ ខណៈរថយន្តម៉ាក ហ្វត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AC-9099 របស់លោកមន្ត្រីដៃដល់ឈប់ចតលើចិញ្ចើមផ្លូវនោះ៕

Loading...
Loading...