អុញ! ឌុបស្រីស្នេហ៍ដើរលេង ចៃដន្យប្រពន្ធឃើញ ស្រែកថាចោរៗ វាយខ្នោះផ្អើលទាំងកណ្ដាលយប់

  • 2018-01-10 05:48:35
  • Views 211

Shares

រាជធានីភ្នំពេញ ៖ ផ្អើលខណ្ឌចំការមនទាំងយប់ បុរសម្នាក់ឌុបស្រីស្នេហ៍ តែត្រូវសមត្ថកិច្ចប៉ុស្តិ៏នគរបាលទំនប់ទឹកដេញតាមចាប់ឃាត់ខ្លួនបានដោយលឺនារីពីរនាក់ជិះម៉ូតូដេញពីក្រោយនិងស្រែកថាចោរឆក់កាបូប តែពេលឃាត់បានហើយយកមកសួរនាំ ទើបដឹងថាជាករណីហួសចិត្ត ប្ដីលួចមានស្រីស្នេហ៍ថ្មី តែប្រពន្ធតាមទាន់ក៏ស្រែកថាចោរ។

26733397_1674116235984970_6962790353078340788_n

ហេតុការណ៍ស្នេហាត្រីកោណនេះកើតឡើងការពីវេលាម៉ោង១១និង៤០នាទីយប់ ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៨ នៅជិតផ្សារដើមគរ តាមបណ្ដោយផ្លូវព្រះមុនីរ៉េត ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមការសាកសួរប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា កម្លាំងសមត្ថកិច្ចកំពុងតែចល័តគោលដៅល្បាតក្នុងមូលដ្ឋានហើយក៏បានឃើញនារីពីរនាក់ជិះម៉ូតូ Nex មួយគ្រឿង ស្រែកថាចោរឆក់កាបូប ដោយជិះដេញពីក្រោយម៉ូតូ Scoopy ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1GT-2363 ដែលជិះដោយបុរសម្នាក់និងនារីម្នាក់ ដោយឃើញដូចឆ្នេះទើបកម្លាំងធ្វើការប្រដេញតាម និងបោះដៃតាមវិទ្យុទាក់ទងដើម្បីអោយកម្លាំងផ្សេងទៀតស្ទាក់ជួយឃាត់បាននៅជិតពេទ្យវិសាលសុខ។ ក្រោយពីឃាត់បានហើយកម្លាំងសមត្ថកិច្ចបាននាំគូរសង្សារទាំងពីរនាក់ ដែលស្ថិតនៅក្នុងការសង្ស័យយកមកធ្វើការសាកសួរទើបដឹងថាជាករណីប្រពន្ធតាមទាន់ប្ដីលួចដឹកស្រីស្នេហ៍ ចំណែកឯស្ត្រីជាអតីតប្រពន្ធ ក្រោយពីបានស្រែកធ្វើឲ្យផ្អើលសមត្ថកិច្ចរួចហើយជិះម៉ូតូគេចខ្លួនបាត់ស្រមោលតែម្ដង។

26229319_1674116245984969_3988235540835074269_n

តាមសម្ដីបុរសដែលជាជនសង្ស័យបានឲ្យដឹងថារូបគេទាំងពីរនាក់បានមានទំនាក់ទំនងជាគ្នា២ទៅ៣ខែមកហើយ នៅមុនពេលកើតហេតុគឺរូបគាត់បានចេញពីផ្ទះនៅជម្ពូវ័នដើម្បីមកយកនារីជាសង្សានៅម៉ាត២៤ម៉ោងគល់ស្ពានអាកាសស្ទឹងមានជ័យ គោលបំណងឌុបដើរលេង ហើយទំនងជាអតីតប្រពន្ធដឹង ទើបតាមទាន់និងស្រែកថាចោរឆក់កាបូប បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចដេញចាប់វាយខ្នោះមកសាកសួរនៅប៉ុស្តិ៏នគរបាលទំនប់ទឹកតែម្ដង ។

26229627_1674116249318302_9060013447956251796_n

ក្រោយពីការសួរនាំដឹងរឿងហេតុរួចហើយ ទើបសមត្ថកិច្ចដោះខ្នោះដៃចេញទាំងពីរនាក់ និងរងចាំទំនាក់ទំនងទៅប្រពន្ធដែលជាអ្នកស្រែកថាចោមកដោះស្រាយគ្នាតាមនិតិវិធីច្បាប់៕

Loading...
Loading...