PM បង្ក្រាបករណីគ្រឿង​ញៀន​ ឃាត់ខ្លួនជនសង្ស័យ២នាក់ ដកហូត​កាំភ្លើងខ្លី​មួយ​ដើម និង​ថ្នាំញៀនជាច្រើន​កញ្ចប់

  • 2017-09-16 02:38:35
  • Views 255

Shares

ភ្នំពេញៈ ហេតុការណ៍បង្ក្រាបនេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ ដែលស្ថិតនៅចំណុចផ្ទះគ្មានលេខ ម្តុំរោងចក្រឆ្នាំង ភូមិ២៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

FB_IMG_1505529386719

ជនសង្ស័យទី១ឈ្មោះ ប្រាក់ វុទ្ធី ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ (ជួញដូរ) ទី២ឈ្មោះ គឹម ឈុនលី អាយុ១១ឆ្នាំ មុខរបរ មិនពិតប្រាកដ អ្នកទាំងពីរស្នាក់នៅកន្លែងកើតហេតុខាងលើ។

FB_IMG_1505529390260

មុនពេលកើតហេតុ កម្លាំងអាវុធហត្ថបានជិះល្បាតនៅតាមបណ្តោយផ្លូវរថភ្លើង ម្តុំរោងចក្រឆ្នាំង ស្រាប់តែប្រទះឃើញក្មេងប្រុសម្នាក់នៅចំណុចខាងលើ ដោយមានការសង្ស័យ ទើបឃាត់ខ្លួនឆែកឆេរ ដោយរកឃើញថ្នាំញៀន២៣កញ្ចប់តូច រួមនាំក្មេងនោះមកសាកសួរ។ ក្រោយពីធ្វើការសាកសួរ ទើបកម្លាំងធ្វើការស្រាវជ្រាវរហូតឈានដល់ការចុះទៅឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត នៅចំណុចផ្ទះគ្មានលេខ ម្តុំរោងចក្រឆ្នាំងដូចគ្នា និងដកហូតថ្នាំញៀនថ្នាំញៀន៦កញ្ចប់តូច រួចនាំជនសង្ស័យទៅឆែកឆេរនៅផ្ទះរបស់គេ ស្រាប់តែកម្លាំងបានរកឃើញថ្នាំញៀនចំនួន២៣កញ្ចប់ ដោយក្នុងនោះមាន២កញ្ចប់ធំ ព្រមទាំងកាំភ្លើងខ្លីមួយដើម ៕

FB_IMG_1505529392603
Loading...
Loading...